អតីតអនុប្រធាន LDP បង្កើតគណបក្សថ្មី

គណបក្សបំណងពលរដ្ឋ (រូបភាព៖ ហ្វេសប៊ុក គណបក្សបំណងពលរដ្ឋ)

ក្រសួងមហាផ្ទៃបានសម្រេចអនុញ្ញាតឲ្យបង្កើតគណបក្សថ្មីមួយដែលមានឈ្មោះថា «គណបក្សបំណងពលរដ្ឋ» ដែលគណបក្សថ្មីនេះ បង្កើតឡើងដោយលោក អ៊ិត សារម្យ ជាអតីតអនុប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP)។​

យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី៦ខែកក្កដា ក្រសួងបានអនុញ្ញាតឲ្យបង្កើត​គណបក្សបំណងពលរដ្ឋ (គ.ប.ព) ដែលមាន​ទីស្នាក់ការកណ្តាល នៅផ្ទះលេខ២៤ ផ្លូវលេខ២០បុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់​ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភំ្នពេញ។

សេចក្តីប្រកាសរបស់គណបក្សបំណងពលរដ្ឋ បានឲ្យដឹងថា  គ.ប.ព ត្រូវបង្កើតឡើងដោយកំណត់យកគោលដៅ «មាតុភូមិមួយដែលពលរដ្ឋជាម្ចាស់រស់ក្នុងភាពថ្លៃថ្នូរ» ដើម្បីបណ្តុះភាតរភាព សុចរិតភាព ផ្សះផ្សាជាតិ សាមគ្គីជាតិ សម្រេច​បំណងរួមរបស់ពលរដ្ឋ ស្របតាមមាគ៌ាប្រជាធិបតេយ្យ និងស្គាល់តម្លៃនៃភាពជាម្ចាស់ប្រទេសស្របតាមបាវចនារបស់គណបក្ស «ដោយយើង របស់យើង ដើម្បីជាតិយើង»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ