គណ​បក្ស​មួយចំ​នួន​មិន​ដាក់​ភ្នាក់​ងារ​សង្កេត​មើល​ការ​បោះ​ឆ្នោត​ថា​មក​ពី​ខ្វះ​ធន​ធាន​

ការបោះឆ្នោត កន្លងទៅ

គណបក្សមួយចំនួន បានអះអាងថា ការដែលខ្លួនមិនបាន​ដា​ក់ភ្នាក់ងារឲ្យចូលរួមសង្កេតមើលការបោះឆ្នោត ថាមកពីខ្វះ​ធនធា​ន​​ម​នុស្ស​​​ និងខ្វះថវិកា រួមទាំងពេលវេលាផងដែរ។

គ.ជ.ប កាលពីថ្ងៃម្សិលមិញ បានចេញសេចក្តីប្រកាសមួយបញ្ជាក់ថា គណបក្សចំនួន៦​ក្នុងចំណោមគណបក្ស២០ដែ​លបា​ន​ចុះ​​ឈ្មោះ​រួចហើយ សម្រា​ប់ប្រកួតការបោះឆ្នោតជ្រើ​សតាំងតំណាង​រាស្ត្រនី​តិកា​ល​ទី​៦​នេះ មិ​នបានដាក់ភ្នាក់ងារដើម្បីសង្កេ​​ត​មើ​​​​ល​​កា​​​របោះ​ឆ្នោ​តទេ ។

បើតាម គ.ជ.ប  គណបក្សទាំង៦នោះមាន គណបក្សពន្លឺថ្មី គណបក្សខ្មែរសារធារណរដ្ឋ  គណបក្សធម្មាធិបតេយ្យ គណ​បក្ស​ខ្មែរ​ឈប់ក្រ គណបក្សខ្មែរក្រោក និងគណបក្សឆន្ទៈខ្មែរ ។

ប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ​ វឌ្ឍនាសាប៊ុន បានអះអាងថា ការដែលគណបក្សនេះ ខកខានមិនបានដាក់​ពង្រា​​​យភ្នាក់ងា​ររបស់ខ្លួន កត្តាចំបងគឺខ្វះធនធានមនុស្ស និងថវិកា។

គណបក្សខ្មែរក្រោកជាគណបក្សដែលទើបនឹងបង្កើតថ្មី អញ្ចឹងយើងអត់ទាន់បាន​បណ្តុះបណ្តាលជំនា​ញជាក់លា​ក់​ដល់​​​​ពួ​កគាត់ ហើយយើងអត់មានថវិកាគ្រប់គ្រាន់ដូចគណបក្សធំៗដែលគេបង្កើតបានយូរ

ប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ​ វឌ្ឍនាសាប៊ុន

ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ មូលីកា ដែលជាកូនប្រុសបង្កើត លោក គង់ គាំ  ជាអតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងបាន អះអាង​ប្រហា​ក់ប្រហែលដែរថា ថ្វីបើគណបក្សលោក មិនបានដាក់ភ្នាក់ងារឲ្យចូលរួមសង្កេតមើលដំណើរការបោះឆ្នោតក៏ដោយ ប៉ុន្តែលោកថា នៅតែមានជំនឿលើការប្រកាសលទ្ធផលបោះឆ្នោត ដោយថាព្រោះ ជប៉ុន​បានដាក់ភ្នា​ក់ងារតាម​យ៉ាងជា​ប់​លាប់​​ពីដំ​ណើរ​ការ​​បោះ​​ឆ្នោ​តនេះជាមួយនិង គ.ជ.ប។

ជាការពិតសម្រាប់ធនធានហិរញ្ញវត្ថុ គឺយើងគ្មានធនធានគ្រប់គ្រាន់សម្រាប់ គណបក្ស ដើម្បីរៀបចំភ្នាក់ងារ ឲ្យទៅចូ​លរួ​មសង្កេតមើលការបោះឆ្នោតនោះទេ

ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ មូលីកា

អគ្គលេខាធិការ គណបក្សខ្មែរឈប់ក្រ លោក    ស៊ិន វណ្នរិទ្ធ បានអះអាងថាមូ​លហេតុ​ចំបងនៃការមិន​ដាក់ពង្រាយ​ភ្នាក់ងា​ររប​ស់​​ខ្លួ​ន ដើ​ម្បី​ឲ្យ​​ចូ​ល​​រួមសង្កតមើ​លការបោះឆ្នោតដោយសារខ្វះធនធានផ្នែកថវិកា។

ពេលវេលាដែល គ.ជ.ប ដាក់ឲ្យយើងហ្នឹងវាខ្លីពេក បាទ អាហ្នឹងសំខាន់ទី១។ ហើយកត្តាទី២គឺធន​ធានរបស់យើង​នៅ​មា​ន​​កម្រិត ធនធានថវិកា និងធនធានមនុស្ស

អគ្គលេខាធិការ គណបក្សខ្មែរឈប់ក្រ លោក    ស៊ិន វណ្នរិទ្ធ

មន្ត្រីឃ្លាំមើលការបោះឆ្នោតនៅអង្គការខុមហ្វ្រែល លោក កន សាវ៉ាង្ស យល់ថា ភ្នាក់ងារគណបក្សនយោបាយ បា​នដើ​រតួ​នាទីសំខាន់ ក្នុងការជំរុញតម្លាភាពពេលបោះឆ្នោត ដោយថា មានតែភ្នាក់ងារគណបក្សនយោបាយទេ ដែលអាច​ដាក់​ពា​ក្យ​​បណ្តឹ​ង ទៅ គ.ជ.ប ពេលខ្លួនពិនិត្យឃើញភាពមិនប្រក្រតីណាមួយកើតឡើងអំឡុងពេលបោះឆ្នោត។

បើ​តា​មអ្នកឃ្លាំមើលការពោះឆ្នោតរូបនេះ បើគណបក្សនយោបាយណាមិនបានដាក់ភ្នាក់ងា​ររបស់ខ្លួនចូលរួមឃ្លាំមើ​លកា​របោះ​ឆ្នោ​​​តទេ​ គណបក្សនោះនឹងបាត់ឱកាសតវ៉ា។

បើតាមសេក្តីប្រកាសរបស់ គ.ជ.ប ដដែល ក្រៅពីគណបក្សចំនួន ៦មិនដាក់ភ្នាក់ងារ ដើម្បីសង្កេតមើលពីដំណើរការបោះឆ្នោត នោះ មានគណបក្ស៤ផ្សេងទៀត ដាក់ភ្នាក់​ងារច​ន្លោះពី​៥​នា​ក់​ទៅ​១១នាក់ ក្នុងចំណោ​មការរិយា​ល័យបោះ​ឆ្នោតជាង​២ម៉ឺនកន្លែ​ង​(២១៩៦៧)។

ប៉ុន្តែ​គណបក្ស១០ទៀត បានដាក់ភ្នាក់ងាររបស់ខ្លួនចាប់ពីជាង១០០នាក់ រហូតដល់ជាង២ម៉ឺននាក់ ក្នុងនោះគណបក្ស​ប្រជា​ជ​ន​​កម្ពុ​ជា​​ច្រើនជាងគេ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ