ក្រសួងធនធានទឹក ប្រាប់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នពី ឥទ្ធិពលព្យុះ សុនទីញ

ភ្លៀងធ្លាក់នៅតំបន់មួយក្នុងក្រុងភ្នំពេញកាលពីពេលកន្លងទៅ។

ព្យុះត្រូពិកទី៩ នឹងមានឥទ្ធិពលមកលើប្រទេសកម្ពុជា ដែលបណ្តាលឲ្យមានភ្លៀងធ្លាក់និងខ្យល់ខ្លាំងនៅក្នុងសប្តាហ៍នេះ ដែលអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។

ក្រសួងធនធានទឹក និង​​​ ឧតុនិយម នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៨នេះ បាន​​​ចេញសេចក្តីជូនដំណឹងថា ប្រទេសកម្ពុជានឹងរង ឥទ្ធិពលព្យុះទី ៩ ដែលមានឈ្មោះថា ព្យុះ សុទីញ (SON-TINH) ចាប់ពីថ្ងៃទី ១៩ រហូតដល់ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ២០១៨​​​នេះ ហើយបង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងក្របខណ្ឌទូទាំងប្រទេស។

តំបន់ជួរភ្នំ និងបណ្ដោយខេត្តដែលស្ថិតនៅតាមបណ្ដោ​យ​ព្រំដែនកម្ពុជា-វៀតណាម មានភ្លៀងធ្លាក់ខ្លាំង។​​​ហើយព្យុះនេះនឹង ធ្វើឲ្យតំបន់មាត់សមុទ្រមានភ្លៀងធ្លាក់ជោកជាំ លាយឡំជាមួយនឹងខ្យល់បក់បោកខ្លាំង និងមានរលកខ្ពស់ៗ។

ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ជាពិសេសអ្នកនេសាទ អ្នកធ្វើដំណើរតាមសមុទ្រ និងប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ទំនាបជាប់ផ្លូវទឹកនានា។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ