អ្នកសង្កេតការណ៍បោះឆ្នោតកើនឡើងជាង៣ដង ខណៈសង្គមស៊ីវិលខ្លះប្រកាសដកខ្លួន

ការបោះឆ្នោត កន្លងទៅ

អ្នកសង្កេតការណ៍ជាតិ ឃ្លាំមើលការបោះឆ្នោតនៅអាណត្តិ​ថ្មីនេះ បានកើនឡើងជាង៣ដង បើធៀបទៅនឹ​ងការ​បោះ​ឆ្នោត​ជ្រើស​​​​តាំ​ង​​តំ​ណា​ងរាស្ត្រអាណត្តិមុន ខណៈក្រុមអ​ង្គការសង្គមស៊ីវិលខ្លះបានប្រកា​សដកខ្លួនដោ​យ​​សំអាងពីការគំរាមផ្នែក​នយោបាយ។

បណ្តុំអង្គការឃ្លាំមើលការបោះឆ្នោតហៅERA មានទាំងអង្គការខុមហ្វ្រែល និងអង្គការ​​និកហ្វិក​ផងនោះ បានប្រ​កាសដ​កខ្លួនចេ​ញ​​​​​​ពី​កា​រឃ្លាំមើលដំណើរការបោះឆ្នោត នៅអាណត្តិថ្មីនេះ ដោយអះអាងថា បារម្ភពីសុវត្ថិភាព ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងជាសាធារណៈ បញ្ជាផ្ទាល់មាត់  ទៅក្រសួងមហាផ្ទៃស៊ើបអង្កេត ERA ដោយសង្ស័យថាបណ្តុះអង្គការទាំងនោះ អាច​​ជា​ក​ន្លែ​ងបង្កើតក្រុមបដិវត្តពណ៌ ប្រឆាំង​រដ្ឋាភិ​បា​ល​។

ដូចគ្នានេះដែរ អង្គការតម្លាភាពកម្ពុជា ដែលធ្លាប់ដាក់ពង្រាយអ្នកសង្កេតការណ៍ឃ្លាំមើលការបោះឆ្នោតដែរនោះ ក៏បានប្រកាស​ដ​ក​ខ្លួ​ន​ មិ​ន​​ដាក់អ្នកស​ង្កេតការណ៍ឃ្លាំមើលការបោះឆ្នោតដូចគ្នា។

គ.ជ.ប ចេញសេក្តីប្រកាសចុះថ្ងៃទី១៨ខែកក្កដាថា ការបោះឆ្នោតដែលគ្រោងធ្វើនៅថ្ងៃទី២៩ខែែកក្កដានេះ ​មាន​អ្នក​ស​ង្កេ​​ត​ការ​​ណ៍ដែលបានចុះឈ្មោះរួចហើយជិត​៨ម៉ឺននាក់ មកពី១០៧ស្ថាប័ន ខណៈការបោះ​ឆ្នោតជ្រើសតាំងតំ​ណាងរាស្ត្រឆ្នាំ       ​២០១​៣​ មា​​នអ្ន​កស​ង្កេត​​ការណ៍ជាតិតែ ជាង២​ម៉ឺន៥​ពាន់​នាក់(២៥៤៣១)ប៉ុណ្ណោះ។

យ៉ាងនេះក្តីសេចក្តីប្រកាស របស់ គ.ជ.ប នេះ មិនបានបញ្ជាក់ថា អង្គការ ឬសមាគមណាបានដា​ក់អ្នក​ស​ង្កេតកា​រណ៍ច្រើ​ន​ជា​ង​គេ​នោះ​ទេ ​។ សមាជិក គ.ជ.ប និងជាអ្នកនាំពាក្យលោក ហង្ស ពុទ្ធា អះអាងថាលោកមិនទាន់​អាចលំអិត​លើសេ​ចក្តី​ប្រកា​សព័​ត៌​មា​​ន​នេះ​បា​ន​ទេ ដោ​យថា​កំពុងជាប់ប្រជុំ។

មន្ត្រីឃ្លាំមើលការបោះឆ្នោតនៅអង្គការខុមហ្វ្រែល លោក កន សាវាង្ស និយាយថា មានអ្នកសង្កេតការណ៍ច្រើន មិនប្រាកដថា ដំណើ​រការ​បោះឆ្នោតនោះ ត្រឹមត្រូវ និងយុត្តិធម៌ទេ។ លោកថា ដរាបណាស្ថា​ប័​ននោះ មិនត្រូវបានគេមើលឃើញថាជាស្ថាប័ន​ឯករាជ្យ ឬ​​​មា​​នការគំរាមកំហែងផ្នែកនយោបាយមុន និងអំឡុងពេលបោះឆ្នោតនោះ។

បើតាមលោក កន សាវាង្ស ការបោះឆ្នោតដែលចាត់ទុកថាសេរី ត្រឹមត្រូវ និងយុត្តិធម៌ លុះណាតែដំណាក់កាល​ធ្វើបញ្ជីបោះ​ឆ្នោត​មាន​ត​ម្លាភាព បរិកាសនយោបាយ គ្មានការគំរាមកំហែង  ការប្រកួតប្រជែងរបស់អ្នកនយោបាយស្មើភាពគ្នា មានការចូលរួ​ម​    យ៉ា​​ងកុះក​រពី​ពលរដ្ឋគ្រប់និន្នាការ និងត្រូវធានាពី​ឯករាជ្យភា​ព​ពីប្រព័ន្ធច្បាប់ជាដើម។

លោកថា៖«សរុបបមក ការវាយតម្លៃ ការអង្កេត មិនមែនមានតែមនុស្សច្រើនមួយ មើលត្រឹមថ្ងៃបោះឆ្នោត ចប់រួចរាល់ទេ វាត្រូវ    ត្រូវការវាយតម្លៃដំណាក់កាលមួយទៅតំណាក់កាលមួយ ហើយសំយោគ​បញ្ចូលគ្នា ហើយវាត្រូវការភាពឯករាជ្យ របស់​ស្ថាប័ន   ​​ហ្នឹ​​ង​ថែ​ម​ទៀ​ត ទើបធ្វើការវាយតម្លៃទៅលទ្ធផលវាអាចជឿទុកចិត្តបានគ្រប់ស្ថាប័ន»។

អ្នកវិភាគនយោបាយលោក បណ្ឌិត មាស នី ដាក់ការព្រួយបារម្ភថា ប្រព័ន្ធបោះឆ្នោតបច្ចុប្បន្ន កំពុងជំរុ​ញឲ្យ​មាន​ការបែកបាក់ជាតិ និងប្រឈមនឹងការដាក់ទណ្ឌកម្ម បើរដ្ឋាភិបាលថ្មី កើតក្រោយបោះឆ្នោត គ្មានការទទួល​ស្គាល់ពី​ក្រុម​ប្រទេសលោកសេរី ។

ប្រសិនបើការបោះឆ្នោ​តឆ្នាំ២០១៨គ្មានការទទួ​លស្គាល់ពីអន្តរជាតិទេ យើងនឹងចាប់ផ្តើមមានភាពចម្រូង              ចម្រា​ស​​​ជាមួយសហគមន៍អន្តរជា​តិទៀតរវាងរដ្ឋាភិបាលកម្ពុ​ជា។​ហើយវិប​ត្តិហ្នឹង វានឹងកើតឡើងរវាងក្នុងស្រុក និងអន្តរជាតិ    ទៀ​តបើសិនជា​លក្ខខណ្ឌមិនវាមិនបា​នប្រព្រឹត្តទៅតា​មលក្ខ​ខ​ណ្ឌសេ​រី ត្រឹមត្រូវនិងយុត្តិធម៌នោះ

យ៉ាងណាក៏ដោយ គជប អះអាងក្នុងសេចក្តីប្រកាសព័ត៌មាននោះថា អ្នកសង្កេតការណ៍ជាតិ គឺជាសាក្សីនៃ​ការ​បោះ​ឆ្នោត​ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ