លោក ញឹក ប៊ុនឆៃ ត្រូវបានទទួលស្គាល់ជាប្រធានបក្សខ្មែររួបរួមជាតិម្ដងទៀត​

លោក ញឹក ប៊ុនឆៃ និងសមាជិកគណបក្សខ្មែររួបរួមជាតិ ក្នុងសមាជមួយកាលពីពេលកន្លងទៅ។(រូបភាពដោយ៖ ខាន់ លក្ខិណា)

ក្រសួងមហាផ្ទៃបានសម្រេចទទួលស្គាល់សមាជវិសាមញ្ញរបស់«គណបក្សខ្មែររួបរួមជាតិ» ដែល​ជ្រើសរើសលោក ញឹក ប៊ុនឆៃ ជាប្រធានគណបក្សខ្មែររួបរួមជាតិឡើងវិញ។

យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី១៧ ខែកក្កដា ក្រសួងនេះបានទទួលស្គាល់សមាជវិសាមញ្ញរបស់គណបក្សខ្មែររួបរួម​ជាតិ ដោយអនុម័តយក​លោក ញឹក ប៊ុនឆៃ ឲ្យជាប្រធានគណបក្ស ជំនួសលោក សឹង្ហ គិរី ដែលបានសុំ​លាលែងស្របតាម​ច្បាប់ស្តីពីគណបក្សនយោបាយ និងលក្ខន្តិកៈរបស់ខ្លួន។

លោក ញឹក ប៊ុនឆៃ ធ្លាប់ជាប្រធានគណបក្សខ្មែររួបរួមជាតិកាលពីឆ្នាំ២០១៦ ហើយបានលាលែងពី​តំណែងនេះវិញដោយសារតែលោកត្រូវបានចាប់ខ្លួន​ កាលពីដើមខែសីហា ឆ្នាំ២០១៧ ពីបទចោទពាក់ព័ន្ធនឹងបទល្មើស​គ្រឿងញៀន កាលពីឆ្នាំ២០០៧។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ