គ.ជ.ប ថាជំនន់​ទឹកភ្លៀងមិន​ប៉ះពាល់​ដល់​ដំណើរការបោះ​ឆ្នោតទេ​

រូបភាពការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ ២០១៧ (រូបភាព៖ បណ្ដាញសង្គម)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់​ថា​ខ្លួនមិន​សូវ​ជាបារម្ភប៉ុន្មាន​ទេពីករណីដែល​ថាជំនន់ទឹកភ្លៀង​​អាចប៉ះពាល់ដល់​ដំណើរការបោះឆ្នោតនាពេល​ខាងមុន។​​

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ លោក ហង្ស ពុទ្ធា បានប្រាប់​វីអូឌី​តាម​ទូរស័ព្ទថា គ.ជ.ប មាន​ការបារម្ភ​តិច​តួចប៉ុណ្ណោះជុំវិញ​បញ្ហានេះ ដោយសារតែ គ.ជ.ប មានបទ​ពិសោធន៍ក្នុ​ង​ការរៀប​ចំការបោះឆ្នោតជិត ១០លើកមកហើយ និង  បានត្រៀម​វិធានការណ៍មួយ​ចំនួន​ដោះ​ស្រាយ​រួចរាល់ហើយ​។

បើតាម​លោកហង្ស​ ពុទ្ធា វិធានការណ៏ដែល គ.ជ.ប ធ្វើ​រួមមាន​ការត្រៀម​ ឧទ្ធម្ភាគ​ចក្រ​សម្រាប់​ដឹកសម្ភារៈបោះឆ្នោត  ហើយ​ប្រសិនបើភ្លៀងនៅតែបន្ដធ្លាក់ខ្លាំង​ទឹក​ជន់លិច​ការិយាល័យ​បោះ​ឆ្នោតណាមួយនៅថ្ងៃបោះឆ្នោតនោះ ខាង គ.ជ.ប នឹង​ផ្លាស់ប្ដូរ​ទីតាំង​ការិយាល័យ ដោយជូន​ដំណឹង​ដល់​ប្រជាពល​រដ្ឋ​ជាមុន។

លោក​បន្ត​ទៀត​ថា​ប្រសិន​បើ​ភ្លៀង​ខ្លាំង​រហូត​ដល់មិនអាច​ដំណើរការបោះ​ឆ្នោត​បាន នោះគ.ជ.ប នឹង​លើក​ថ្ងៃ​បោះ​ឆ្នោត​ទៅ​ថ្ងៃ​ណាមួយ​ផ្សេង​ទៀត ​ប៉ុន្ដែ​លើកតែ​តំបន់ដែល​មិន​អាច​ដំណើរ​ការការបោះឆ្នោតបានតែប៉ុណ្ណោះ។

រយៈពេល​ពីសប្តាហ៍នេះ​ ខេត្តមួយចំនួនរបស់កម្ពុជាបាន​ជន់លិចដោយជំនន់ដែល​បង្កឡើងដោយទឹក​ភ្លៀង​ដែល​នៅតែបន្តអូសបន្លាយ​រហូតមកដល់ពេលនេះ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ