គេហទំព័ររបស់អាដហុកត្រូវក្រុម​អ្នក​ចូល​លួចគ្រប់គ្រង​

សមាគមអាដហុក

គេហទំព័រផ្លូវការរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកត្រូវបានក្រុមអ្នកចូលលួច(Hacker) មានឈ្មោះថា TurkSiberKarargh​ យកទៅគ្រប់គ្រង​​កាល​ពីម្សិលមិញ។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹ​ង សែនករុណា បានប្រាប់វីអូឌីថា​ រហូតមកដល់ពេលនេះអាដហុកមិនទាន់អាចគ្រប់គ្រង​គេហទំព័ររបស់ខ្លួន​បាន​នៅឡើយ ។ លោកបន្ត​ថា​សមាគម​របស់ក៏មិន​ទាន់អាចកំណត់ពី​ប្រភព​ក្រុម​​អ្នកចូលលួច(Hacker) ទាំងនោះដែរ។​ បើតាមលោក ស៊ឹង សែនករុណា គេហទំព័រនេះអាចនឹងដំណើរការឡើងវិញនៅសប្តាហ៍ក្រោយ។​

កាលពីថ្ងៃពុធសប្តាហ៍មុន ក្រុមហ៊ុន​សន្តិ​សុខ​តាមប្រព័ន្ធអ៊ីនធឺណិត ​Fire Eye របស់អាមេរិកបានរក​ឃើញ​ថា​ក្រុមលួច​ព័ត៌មាន​បច្ចេកវិទ្យា​របស់​ចិន​ឈ្មោះ​ «TEMP PERISCOPE» កំពុងលុកលុយនិងលួចយក​ទិន្នន័យ​ពីស្ថាប័ននានា​របស់កម្ពុជា​។​

វេបសាយអាដហុក ក្រោយពេលដែលត្រូវបានហេក
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ