ធនាគារជាតិ​៖ សន្តិភាព​ពេញលេញ​មិន​គួរ​ដាក់​កម្លាំងប្រដាប់អាវុធ​យាម​តាម​ធនាគារ​ទេ​

ធនាគារជាតិកម្ពុជា

ធនាគារជាតិនៃកម្ពុជា​បាន​រំឭក​ដល់​គ្រប់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ទាំងអស់​ថា​ មិន​គួរ​ដាក់​កម្លាំង​ប្រដាប់​អាវុធ​យាម​នៅក្នុង​ឬនៅ​ក្បែរ​ស្ថាប័ន​នោះ​ទេ​ ដោយ​ថា​ បច្ចុប្បន្ន​កម្ពុជា​មាន​សន្តិភាព​ពេញលេញ​ហើយ​។

នៅក្នុង​លិខិត​របស់​ធនាគារជាតិ​ចុះ​ថ្ងៃទី២០ខែកក្កដា​ បាន​លើកឡើង​ថា​ ការប្រើ​ប្រាស់​ភ្នាក់ងារ​សន្តិសុខ​ប្រដាប់​អាវុធ​នៅក្នុង​ឬក្បែរ​បរិវេណ​គ្រឹះស្ថាន​ផ្តល់​ប្រាក់កម្ចី​ ជា​ការ​មិន​ចាំបាច់​ទេ​សម្រាប់​ស្ថានភាព​បច្ចុប្បន្ន​។

លិខិតនោះសរសេរថា៖

ធនាគារជាតិកម្ពុជា មិនលើកទឹកចិត្តឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ប្រើប្រាស់ភ្នាក់ងារសន្តិសុខប្រដាប់អាវុធនៅក្នុង ឬ ក្បែរបរិវេណទីស្នាក់ការរបស់ខ្លួននៅក្នុងពេលដែលប្រទេសកម្ពុជាកំពុងមានសន្តិភាពពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យ

ធនាគារជាតិ​ក៏បាន​បង្ហាញ​ក្ដី​បារម្ភ​ដែរ​ថា​ ការប្រើ​ប្រាស់​ភ្នាក់ងារ​សន្តិសុខ​ប្រដាប់​អាវុធ​ការពារ​នៅក្នុង​ ឬក្បែរ​បរិវេណ​ទីស្នាក់ការ​របស់​ខ្លួន​អាច​បង្ក​ហានិភ័យ​ក្នុងករណី​ណាមួយ​ដល់​ អាយុជីវិត​ប្រជាពលរដ្ឋ​និង​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ