Global Witness ស្នើឲ្យអាមេរិកដាក់ទណ្ឌកម្មមហាសេដ្ឋីកម្ពុជា៤រូប

ឧកញ្ញាទាំង៤រូបដែលរងការចោទថាទទួលផលពីការរលាយប្រជាធិបតេយ្យនៅកម្ពុជា

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Global Witness)អះអាងថា ខ្លួនកំពុងតែធ្វើកិច្ចការទាក់ទងនិងការស្នើឲ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិមហាសេដ្ឋីចំនួន​៤រូប ដែលមហាសេដ្ឋីទាំងនេះជាសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា។​

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការអន្តរជាតិមួយនេះ ដែលចេញផ្សាយកាលពីម្សិល​មិញបានលើកឡើងថា ឧកញ៉ាទាំង៤មានតួនាទីសំខាន់ក្នុងការជួយទ្រទ្រង់គណបក្សប្រជាជនកម្ពុជា ហើយជាថ្នូរមកវិញអ្នកទាំងនេះមានឱកាសរួចផុតពីទោសទណ្ឌនានា បើទោះជាបានបំពានច្បាប់យកទ្រព្យសម្បត្តិរដ្ឋក៏ដោយ។​

ឧកញ៉ាទាំង៤នោះរួមមាន លោក ម៉ុង ឫទ្ធី រងការចោទថា ពាក់ព័ន្ធការកាប់បំផ្លាញព្រៃឈើ និងរត់ពន្ធកញ្ឆា លោក លី យ៉ុងផាត់ រងការចោទថាទន្ទ្រានយកដីពលរដ្ឋ លោក ទ្រី ភាព រងការចោទថា មេជួញដូរឈើខុសច្បាប់ និងលោក ឡៅ ម៉េងឃីន រងការចោទថា បណ្តេញអ្នកភូមិបឹងកក់ទាំងហិង្សា។​

វីអូឌីនៅមិនទាន់អាចសុំការឆ្លើយតបពីឧកញ៉ាទាំង៤រូបនេះនៅឡើយទេ។ ទោះយ៉ាងណារាល់របាយការណ៍អង្គការនេះស្តីពីស្ថានភាពកម្ពុជា គឺរដ្ឋាភិបាលកម្ពុជាមិនដែលទទួលស្គាល់ទេ ដែលថា ជារបាយការណ៍ក្លែងក្លាយគ្មានមូលដ្ឋាន។​

កាលពីដើមខែមិថុនា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលោក ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សលោកនាយករដ្ឋមន្ត្រីហ៊ុន សែន​ដោយចោទថា មន្ត្រីរូបនេះបានប្រើហិង្សាលើប្រជាពលរដ្ឋខ្មែរដែលមិនមានអាវុធជាច្រើនឆ្នាំមកហើយ។​

 

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ