គណបក្ស​ចំនួន​៥​គ្រោង​ដង្ហែ​ក្បួន​ឃោសនា​​នៅ​រាជ​ធានី​នៅ​ថ្ងៃ​នេះ

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហែរក្បួនឃោសនាបក្ស ថ្ងៃទី ២២ កក្កដា ២០១៨

គណបក្ស​នយោបាយ​ចំនួន ៥ គ្រោង​ដង្ហែ​ក្បួន​ឃោសនា​របស់​ពួកគេ​នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​អាទិត្យ​នេះ ខណៈ​ដែល​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ បាន​ជូន​ដំណឹង​ថា ផ្លូវ​មួយ​ចំនួន​នឹង​កក​ស្ទះ​ចរាចរណ៍​ដោយសារ​តែ​ក្បួន​ឃោសនា​របស់​គណបក្ស​ទាំង​នោះ។

សាលារាជ​ធានី​ភ្នំពេញ បាន​និយាយ​ក្នុង​​សេចក្ដី​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ក្បួន​ឃោសនា​ជាមួយ​អ្នក​គាំ​ទ្រ​របស់​ពួកគេ​ដល់​ទៅ ៣​ម៉ឺន ៥​ពាន់​នាក់ ខណៈ​ដែល​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​យុវជន​កម្ពុជា គណបក្ស​មាតុភូមិ​យើង និង​គណបក្ស​ខ្មែរ​សាធារណរដ្ឋ ក៏​ចេញ​ឃោសនា​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ផង​ដែរ ដោយ​មាន​អ្នក​គាំ​ទ្រ​របស់​ពួកគេ​​ចន្លោះ​ពី ២០០​នាក់ ទៅ ៥០០​នាក់។

សាលា​រាជ​ធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ក្បួន​ដង្ហែ​ឃោសនា​របស់​គណបក្ស​ទាំង​ ៥​នោះ នឹង​ឆ្លង​កាត់​តាម​ទីតាំង និង​ផ្លូវ​សំខាន់ៗ ដូចជា​ មហាវិថីម៉ៅសេទុង មហាវិថីព្រះមុនីវង្ស មហាវិថីសម្ដេចសុធារស ផ្លូវព្រះស៊ីសុវត្ថិ ផ្លូវជាតិលេខ ៥ ផ្លូវជាតិលេខ ១ ផ្លូវមិត្តភាពភ្នំពេញ-ហាណូយ ផ្លូវណតប្រ៊ីត ផ្លូវចោមចៅ និង ផ្លូវសំខាន់ៗមួយចំនួនទៀតក្នុ្ងងរាជធានីភ្នំពេញ។

បើតាមសេចក្ដីជូនដំណឹងដដែលនោះ សាលារាជធានីភ្នំពេញក៏ជំរុញឲ្យអាជ្ញាធរ និង​ភាគីពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់ ជាពិសេសពលរដ្ឋ ជ្រាបជាព័ត៌មាន និងចូលរួមសហការ ដោយយោគយល់អធ្យាស្រ័យគ្នា ដើម្បីធានាឲ្យបរិយាកាសឃោសនាបោះឆ្នោត​របស់បក្សនយោបាយខាងលើប្រព្រឹត្តទៅ​ដោយរលូន​ រក្សាបានសន្តិសុខ​សុវត្ថិភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ