អង្គការជនពិការកម្ពុជា បដិសេធការដើរបំផុសបំផុលមិនឲ្យជនពិការទៅចូលរួមការបោះឆ្នោត

អង្គការជនពិការកម្ពុជា បានបដិសេធ ចំពោះជនខិលខូចដែលបានយកឈ្មោះអង្គការរបស់ខ្លួន​​​ទៅបំផុសបំផុលមិនឲ្យយុទ្ធជនជាជនពិការទៅបោះឆ្នោត ហើយបានអំពាវនាវឲ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់។

យោងតាមសេចក្ដីថ្លែងការណ៍​​​ អង្គការជនពិការកម្ពុជា ហៅកាត់ថា (CDPO) ចេញនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នេះថា មានជនខិលខូចមួយចំនួនបានយកឈ្មោះ អង្គការជនពិការកម្ពុជា​ និងអង្គការបណ្ដាញជនពិការជួយខ្លួនឯង ទៅប្រើប្រាស់ដើម្បីបំផុសបំផុលមិនឲ្យអតីត​​យុទ្ធជនជាជនពិការ និងជនមានពិការភាព​​​ទៅចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រនាថ្ងៃអាទិត្យ ទី ២៩ ខែកក្កដា ឆ្នាំ២០១៨​​​ខាងមុខនេះ ដែលផ្ទុយពីគោលជំហររបស់អង្គការជនពិការកម្ពុជា។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែលបានឲ្យដឹងថា អង្គការជនពិការកម្ពុជា ក៏បានប្រកាសឲ្យអតីតយុទ្ធជនពិការ និងជនពិការទំាងអស់ប្រើប្រាស់សិទ្ធនយោបាយដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ដោយអញ្ជើញចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដ នាថ្ងៃខាងមុខនេះទាំងអស់គ្នា។

អង្គការជនពិការកម្ពុជាបាន អំពាវនាវដល់សមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ដល់ជនខិលខូចដែលបានប្រើឈ្មោះអង្គការបស់ខ្លួន។

គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង និង ខេត្តបន្ទាយមានជ័យ បានទទួលពាក្យបណ្តឹង៥ ពីគណក្សប្រជាជានកម្ពុជា ​​​ដែលប្តឹងអតីតសមាជិកបក្សសង្រ្គោះជាតិ ជាប់ពាក់ព័ន្ធយុទ្ធនាការម្រាមដៃស្អាត។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ