កងទ័ពមួកខៀវជិត៤០០នាក់​ ​បញ្ចប់បេសកកម្មរបស់ខ្លួននៅទ្វីប​អាហ្វ្រិក

មុនពេលចេញដំណើររបស់កងវិស្វកម្ម បំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (មួកខៀវ) រាជធានី​ភ្នំ​ពេញ​ ថ្ងៃទី​៣ ខែ​ឧសភា​ ឆ្នាំ​២០១៨ (រូបភាព៖ វេបសាយ ក្រសួងការពារជាតិ)

កងកម្លាំងរក្សាសន្តិភាពកម្ពុជាចំនួន ៣៨២នាក់បានបញ្ចប់បេសកកម្ម នៅសាធារណរដ្ឋម៉ាលី និងស៊ូដង់ខាងត្បូង និងត្រូវវិល​ត្រលប់មកម្ពុជាវិញ នៅរសៀលថ្ងៃ​នេះ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ កងកម្លាំងរក្សាសន្តិភាពកម្ពុជាទាំង ៣៨២នាក់នោះ មានកងវិស្វកម្ម​ព្រលានយន្តហោះលេខ១៨៩ ចំនួន១៦៥នាក់ និង កងកម្ទេចគ្រាប់មិនទាន់ផ្ទុះ លេខ១២៣  ចំនួន​១៤៤នាក់ បានបញ្ចប់បេសកម្ម​ពីសាធារណរដ្ឋម៉ាលី និងកងរាជអាវុធហត្ថ លេខ៦១៨ ចំនួន៧៣នាក់ មកពីសាធារណរដ្ឋស៊ូដង់ខាងត្បូង ។

កញ្ញា កុសល ម៉ាលីនដា ជំនួយការអគ្គនាយកនៃមជ្ឈមណ្ឌលកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ បានឲ្យដឹងថា បច្ចុប្បន្ននេះ គឺមានកងកម្លាំងកម្ពុជា​ដែលបំពេញបេសសកម្មក្របខណ្ឌអង្គការសហប្រជាជតិ មានចំនួនសរុប ៨០៨នាក់ ក្នុងនោះមាន​កងរាជអាវុធហត្ថ​ចំនួន៧៣នាក់ កងវិស្វកម្មចំនួន ២១៦នាក់ កងវិស្វកម្មពហុជំនាញចំនួន ១៨៤នាក់ កងកម្ទេចគ្រាប់មិនទាន់ផ្ទុះ​ចំនួន ១៤៤នាក់  និងកងវិស្វកម្មព្រលានយន្តហោះចំនួន ១៦៥នាក់។

លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងអញ្ជើញចូលរួម​ក្នុង​ពិធីទទួលដំណើរមាតុភូមិនិវត្តន៍របស់​កងកម្លាំងរក្សាសន្តិភាព ដែលនឹងរៀបចំឡើង នៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ