កម្ពស់ទឹកទន្លេបន្តកើនឡើងដល់ថ្ងៃទី២៨ខែកក្កដា

ច្រាំងទន្លេ ក្នុងរាជធានីភ្នំពេញ (រូបភាព៖ ពៅ មេត្តា)

ក្រសួងធនធានទឹកនិងឧតុនិយមព្យាករណ៍ថា កម្ពស់ទឹកទន្លេបន្តកើនឡើងចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៨ ខែកក្កដា ខាងមុខ។​

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកចេញផ្សាយនៅថ្ងៃទី២៥ខែកក្កដានេះឲ្យដឹងថា រហូតដល់ថ្ងៃទី២៨ កម្ពស់ទឹកនឹងអាចប្រែប្រួលកើនឡើងដូចជា នៅទន្លេមេគង្គ-ស្ទឹងត្រែងពី៩,៦១ម៉ែត្រទៅ ១០,០២ម៉ែត្រ នៅទន្លេមេគង្គ-ក្រចេះពី១៩,៧៨ម៉ែត្រទៅ ២០,៤៤ម៉ែត្រ។​

ចំណែកនៅតំបន់ផ្សេងៗទៀតដូចជា ទន្លេមេគង្គ-កំពង់ចាម ទន្លេមេគង្គ-ចតុមុខ ទន្លេមេគង្គ-អ្នកលឿង ទន្លេបាសាក់-កោះខែល ទន្លេសាប-ព្រែកក្ដាម និង បឹងទន្លេសាប-កំពង់លួង ក៏មានការកើនកម្ពស់ទឹកក្នុងកម្រិតប្រហាក់ប្រហែលគ្នានេះដែរ។​

តាមការព្យាករណ៍របស់ក្រសួងទោះជាកម្ពស់ទឹកបន្តឡើងរហូតដល់ថ្ងៃទី២៨ ខែកក្កដា ប៉ុន្តែមិនមានតំបន់ណាឈានដល់ស្ថានភាពប្រកាសអាសន្ននោះទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ