ផ្សារមូលបត្រកម្ពុជា៖ ការបញ្ជាទិញភាគហ៊ុនកើនឡើងជាង២០០%

ផ្សារមូលបត្រកម្ពុជា (រូបភាព៖ Cambonomics)

ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាប្រកាសថា ក្នុងរយៈពេល៦ខែក្នុងឆ្នាំ២០១៨នេះ ការបញ្ជាទិញភាគហ៊ុនមានការកើនឡើងជាង២០០% ខណៈសន្ទុះនៃការកើនឡើងនៅតែបន្តទៅមុខទៀត។​

យោងតាមសេចក្ដីប្រកាសព័ត៌មាន ដែលចេញដោយក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ចេញថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ស្ដីអំពីកំណើននៃបរិមាណបញ្ជាភាគហ៊ុនមានការកើនឡើង ចំនួន​២១៤,០១% បើប្រៀបធៀប រយៈពេលដូចគ្នាទៅនិងឆ្នាំ២០១៧។​

ផ្សារមូលបត្របញ្ជាក់ទៀតថា ទំនោរនេះបន្ដកើនរហូតដល់ចំនួនជាង ៣០ម៉ឺន ភាគហ៊ុន បើគិតត្រឹម ១៧ថ្ងៃ ដំបូងនៃការជួញដូរក្នុងខែកក្កដានេះ។

សេចក្ដីប្រកាសដដែលនេះបានបង្ហាញទៀតថា សម្រាប់រយៈពេល ២ខែចុងក្រោយនេះ កំពង់ផែស្វយ័ត ខេត្តព្រះសីហនុ បានបញ្ជារទិញច្រើនជាងគេក្នុងខែកក្កដា ឆ្នាំ២០១៨នេះ ប្រមាណជា ១០ម៉ឺនភាគហ៊ុន បើគិតត្រឹមថ្ងៃទី២៤ ខែកក្កដានេះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ