លោក ហ៊ុន សែន រំឭកឲ្យសមាជិកកុំបោះឆ្នោតឲ្យគណបក្សផ្សេង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ភរិយា កាលពីថ្ងៃឃោសនាបោះឆ្នោតថ្ងៃទី១ នៅភ្នំពេញ ឆ្នាំ២០១៨ (រូបថត៖ ហ៊ី ឆាយ)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំឭកឲ្យសមាជិកគណបក្សប្រជាជនកម្ពុជា កុំបោះឆ្នោត​ឲ្យ​គណបក្ស​ផ្សេង​ៗ។​

មុនចាប់ផ្តើមហែក្បួនថ្ងៃឃោសនាធំចុងក្រោយនៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា សមាជិក​​គណបក្សទាំងអស់ត្រូវគោរពតាមលក្ខខន្តិកៈរបស់គណបក្ស និង​គោរព​តាមការ​សច្ចាប្រណិធាន​ថា ត្រូវបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។​

លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សមាជិកគណបក្សប្រជាជនកម្ពុជាមានចំនួន​ជាង៥លាននាក់។​

បន្ទាប់​ពីការថ្លែងសាររួចលោកនាយករដ្ឋមន្ត្រីបានដើរពីកោះពេជ្រ ជួបអ្នកគាំទ្រ​រហូតដល់​កន្លែង​វេទិកា​នៅ​មុខវត្តបុទុមវតី និងបន្តថ្លែងសារនយោបាយនៅទីនោះទៀត៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ