កងកម្លាំងជាង១០០០នាក់ចល័តទៅខេត្តកំពង់ស្ពឺ

រូបភាពកងកម្លាំងរាជអាវុធហត្ថដែលចល័តនៅតាមបណ្តោយផ្លូវជាតិលេខ៤នៅថ្ងៃនេះ ដែលប្រជាពលរដ្ឋថតបាន (រូបភាព៖ ពលរដ្ឋ)

កងរាជអាវុធហត្ថលើផ្ទៃប្រទេសចល័តកម្លាំងជាង១០០០នាក់ ពីរាជធានីភ្នំពេញនិងខេត្តកំពង់ឆ្នាំងទៅកាន់ខេត្តកំពង់ស្ពឺដោយថា ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងការបោះឆ្នោត។​

តាមសេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសចេញផ្សាយនៅថ្ងៃនេះឲ្យដឹងថា កម្លាំងចំនួន​១ ៣១៣នាក់ ត្រូវចល័តចេញពីសាលាកងរាជអាវុធហត្ថនៅភ្នំពេញ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយខេត្តកំពង់ឆ្នាំងទៅកាន់ភូមិសាស្ត្រខេត្តកំពង់ស្ពឺ។​ តាមសេចក្តីប្រកាសឲ្យដឹងថា កងកម្លាំងទាំងនេះនឹងត្រឡប់ចូលអង្គភាពដើមវិញនៅថ្ងៃទី២៩ខែកក្កដា។​

មានការចល័តកម្លាំងជាបន្តបន្ទាប់មួយរយៈកាលចុងក្រោយនេះគឺ កាលពីថ្ងៃទី១២ ខែកក្កដាចល័តកម្លាំង៨០០នាក់ទៅស្វាយរៀង ចូល​រួម​ក្នុង​ពិធី​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​២៥​ ទិ​វា​រាជ​អា​វុធ​ហត្ថ​។ ថ្ងៃទី២១ ខែកក្កដា មានការចល័តកម្លាំង៨០០នាក់ពីភ្នំពេញទៅ កំពង់ឆ្នាំងចូលរួមបើកការដ្ឋានសាងសង់ទីលានបាញ់គ្រប់ពិត។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ