សមាគមខ្មែរចំនួន​៦ មានមូលដ្ឋាននៅក្រៅប្រទេសគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា

មណ្ឌលបោះឆ្នោតឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង

សមាគមចំនួន៦របស់ខ្មែរនៅក្រៅប្រទេសដែលបានដាក់អ្នក​សង្កេតការណ៍​បោះឆ្នោតកាលពីថ្ងៃទី២៩ខែកក្កដា បានវាយតម្លៃថា ដំណើរការបោះឆ្នោតនេះ បាន​ប្រព្រឹត្តិ​ទៅ​ដោយ​សេរី យុត្តិធម៌ និង​តម្លាភាព អាចទទួលយកបាន។​

ក្នុងសេចក្តីថ្លែងការណ៍រួមមួយចុះថ្ងៃទី៣១ ខែកក្កដានេះ សមាគមចំនួន៦ ដែលអះអាងថា មានមូលដ្ឋាននៅប្រទេសអូស្រ្តាលី និងណូវ៉ែលហ្សេឡង់ បានលើកឡើងថា តាមការចូលរួមសង្កេតការណ៍លើដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦នេះ គឺបានប្រព្រឹត្តិទៅដោយរលូន ស្ថិតក្នុងបរិយាកាសល្អប្រសើរទាំងក្នុងពេលធ្វើយុទ្ធការបោះឆ្នោត និងថ្ងៃបោះឆ្នោតដោយ គ្មានអំពើហិង្សា ឬមានការគំរាមកំហែងណាមួយឡើយ។

សមាគមទាំងនោះរួមមាន សមាគមខ្មែរ-អូស្ត្រាលីនៃឃ្វីនស្លែនដ៍, សមាគមពលរដ្ឋខ្មែរអូស្រ្តាលី-រដ្ឋវិចគូរីយ៉ា, សមាគមយុវជនខ្មែរទីក្រុងស៊ីដនី, សមាគមមិត្តភាពកម្ពុជានិងវប្បធម៌ប្រចាំរដ្ឋអូស្ត្រាលីខាងត្បូង, សមាគមទ្រទ្រង់វប្បធម៌ខ្មែរ រដ្ឋធានីវែល្លីងគុន និងសមាគមខ្មែរហាមីលគុន-ភ្នំពេញ។​

ក្នុងសន្និសីទសារព័ត៌មានមួយកាលពីម្សិលមិញ តំណាងអ្នកសង្កេតការណ៍បោះឆ្នោតមកពីប្រទេសចំនួន៦ដែលបានអង្កេតការណ៍បោះឆ្នោតក្នុងប្រទេសកម្ពុជា មានប្រទេសម៉ាឡេស៊ី រុស្ស៊ី ឡាវ ឥណ្ឌា ថៃ និងប្រទេសវៀតណាម ក៏បាន​អះអាង​ថា ការបោះឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​ថ្ងៃទី​ ២៩ ខែ​កក្កដា​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី យុត្តិធម៌ និង​តម្លាភាព ហើយ​ពួកគេ​បាន​សាទរចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស​មាន​រហូត​ដល់​ ៨២,១៧ ភាគរយ​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ