អគ្គនាយកដ្ឋាន​​ពន្ធដារប្តឹងប្រធានអង្គការអាដហុកករណីមិនបង់ពន្ធជូនរដ្ឋ​

សមាគមអាដហុក

អគ្គនាយកដ្ឋានពន្ធដារ បានដាក់ពាក្យប្ដឹងចោទប្រកាន់ប្រធានអង្គការអាដហុក ដោយថាគេច​វេសមិនព្រម​បង់ពន្ធថ្លៃឈ្នួលផ្ទះជូនរដ្ឋ កាលពីឆ្នាំ២០១៥ និងឆ្នាំ២០១៦។

ក្នុងលិខិតរបស់អង្គភាពប្រឆាំងអំពើពុក​រលួយហៅកាត់ថា​ (ACU) ដែលVODទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា ស្ថាប័ននេះបានទទួលពាក្យបណ្តឹងពីអគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ដោយចោទប្រកាន់ប្រធានសមាគមអាដហុក និងភរិយាថា គេចវេសមិនព្រមបង់ពន្ធថ្លៃឈ្នួលផ្ទះជូនរដ្ឋ កាលពីឆ្នាំ២០១៥ និងឆ្នាំ២០១៦នោះទេ។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុក លោក សឹង សែនករុណា មានប្រសាសន៍ថា អង្គការអាដហុកបានបង់ពន្ធជូនរដ្ឋជារៀងរាល់ឆ្នាំ ប៉ុន្តែលោកថា បើអគ្គនាយកដ្ឋានពន្ធដាររកមិនឃើញទិន្នន័យបង់ពន្ធទេ លោកថាអគ្គនាយកពន្ធដារគួរធ្វើលិខិតអញ្ជើញមន្ត្រីអាដហុកទៅសួរនាំ ជាជាងដាក់ពាក្យប្តឹងទៅ(ACU)ខុសដែនសមត្ថកិច្ច។

យើងយល់ថា អង្គភាពអំពើពុករលួយនេះ​ មានវិសាលភាពក្នុងការ​ដោះស្រាយ ​ឬស្រាវជ្រាវ​លើអំពើពុករលួយទាំងឡាយណា​ដែលមានអ្នកសូកប៉ាន់ និងអ្នកស៊ីសំណូក​ជាដើម ករណី​នេះមិនមានអ្វីពាក់ព័ន្ធរឿង​បច្ចេកទេសបង់ពន្ធ​របស់សមាគមន៍អាដហុកនោះទេ​

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុក លោក សឹង សែនករុណា

លិខិត (ACU) ដដែលបញ្ជាក់ថា​ អចលនទ្រព្យ​របស់ លោក ធន សារាយ និងភរិយា បាន​ចុះបញ្ជី​ពន្ធដារ កាលពី​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១១ ស្ថិតនៅរាជធានីភ្នំពេញ នឹង​បានជួលទៅឲ្យសមាគមអាដហុកតាំងពីឆ្នាំ២០០៥៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ