កម្ពុជាសម្តែងការខកចិត្តចំពោះបរទេសដែល​វាយតម្លៃមិនល្អពីការបោះឆ្នោត​

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ថ្ងៃទី ២៩ កក្កដា ២០១៨ មណ្ឌលសាលាគរុកោសល្យ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ (ជន ចាន់រ៉ែន)

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងការខកចិត្តចំពោះប្រតិកម្មរបស់ប្រទេសប្រជាធិបតេយ្យមួយចំនួនដែលបានវាយតម្លៃក្នុងន័យអវិជ្ជមាន​ ចំពោះការបោះឆ្នោតសភាជាហូរហែចាប់តាំងពីថ្ងៃបោះឆ្នោតមកម្ល៉េះ។

សេចក្តីថ្លែងការណ៍ពីម្សិលមិញ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាថា ខ្លួនមានការសោកស្តាយចំពោះរដ្ឋាភិបាលបរទេសមួយចំនួនដែលវាយតម្លៃថា ការបោះឆ្នោតសភាកន្លងទៅនេះមិនសេរីនិងយុត្តិធម៌ ដោយថា រដ្ឋាភិបាលទាំងនោះមិនបានបញ្ជូនអ្នកសង្កេតការណ៍មកចូលរួមទេ។ ក្រសួងក៏បានហៅការវាយតម្លៃនេះ ថា មិនបានឲ្យតម្លៃដល់អ្នកទៅបោះឆ្នោតជិត៧លាននាក់។​

កម្ពុជាក៏បានអះអាងថា ការបោះឆ្នោតអាណត្តិទី៦នេះ ដំណើរការល្អប្រសើរជាងអាណត្តិមុនដោយថា ការអនុវត្តនីតិវិធីនានាដំណើរការទៅតាមច្បាប់មានការចូលរួមពីអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងតំណាងគណបក្សនយោបាយ​ សរុបទាំងអស់ជិត២០ម៉ឺននាក់។​

តាំងតែពីថ្ងៃបោះឆ្នោតដែលបានប្រព្រឹត្តិកាលពីថ្ងៃអាទិត្យ ទី២៩ ខែក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ ក្រុមប្រទេសប្រជាធិបតេយ្យដែល​រួមមានសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបជាដើម បានបន្តសម្ដែងនូវការខកចិត្តចំពោះ​ការបោះឆ្នោតនៅកម្ពុជា ដោយថា ជាការបោះឆ្នោតមួយដែល​មិនសេរីនិងយុត្តធម៌ត្រឹមត្រូវនោះទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ