នគរបាលជាតិដាក់កម្លាំងការពារតាមស្ថានទូត

នៅថ្ងៃ​ទី៣១ ខែកក្កដា ឆ្នាំ ២០១៨នេះ កម្លាំង​ជំនាញ នៃការិយាល័យ​បច្ចេកទេស​ការពារ ចំនួន ១៦នាក់ របស់នាយកដ្ឋាន​នគរបាលការពារ ដឹកនាំ​ដោយលោក​វរសេនីយ៍ឯក ហម ក្លេន នាយការិយាល័យ​បច្ចេកទេស​ការពារ បានចុះ ល្បាតត្រួត​ពិនិត្យតាម​បណ្តាគោលដៅ និងស្ថានទូត ដើម្បី​ការពារ​សុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ (រូបភាព៖ អគ្គស្នងការនគរបាលជាតិ)

អគ្គស្នង​ការដ្ឋាននគរបាល​ជាតិ ដាក់កម្លាំងចុះល្បាត​ការពារ​គោលដៅ និងតាម​បណ្តាស្ថានទូត ដើម្បីធានាដល់​កិច្ចការពារ​សុវត្ថិភាព សន្តិសុខ និងសណ្តាប់។ នេះបើតាមគេហទំព័រអគ្គស្នង​ការដ្ឋាននគរបាល​ជាតិ។

គេហទំព័រនគរបាលជាតិផ្សាយឲ្យដឹងនៅរសៀលថ្ងៃនេះថា នាយកដ្ឋាន​នគរបាលការពារបានដាក់កម្លាំងចំនួន១៨នាក់ ចុះល្បាតត្រួត​ពិនិត្យតាម​បណ្តាគោលដៅ និងស្ថានទូត ដើម្បី​ការពារ​សុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់ VOD បន្ថែមថា នេះមិនមែនជារឿងប្លែកទេ ក្នុងនាមជាម្ចាស់ផ្ទះត្រូវតែការពារតាមស្ថានទូតជារឿងធម្មតាប៉ុណ្ណោះ។

គេហទំព័រដដែលឲ្យដឹងទៀតថា កម្លាំងទាំងអស់ត្រៀមលក្ខណៈសម្បត្តិរួចជាស្រេចដើម្បីទទួលនូវរាល់បទបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ