លោក ​ហ៊ុន​ សែន​ ប្រ​កាស​ឲ្យ​ខ្មែរ​នៅក្រៅ​ប្រទេស​ត្រៀម​ធ្វើបា​តុ​កម្ម​ ​ខណៈ​លោកគ្រោងទៅអឺរ៉ុប

លោក ហ៊ុន សែន ចុះជួបជាមួយកម្មករ កម្មការិនីមកពីតាមរោងចក្រ សហគ្រាសនានា នៅរោងចក្រតំបន់លូ៥ ក្នុងសង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី ០២ សីហា ២០១៨ (រូបភាព៖ FN)

លោកនាយករដ្ឋមន្ត្រី  ហ៊ុន សែន ប្រកាសឲ្យពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលធ្លាប់​ប្រមូលផ្តុំគ្នាប្រ​ឆាំងទៅនឹងវត្ត​មានរបស់​លោក​នោះ​ ឲ្យ​​ត្រៀ​មធ្វើបាតុ​កម្ម ដោយថា នៅខែក្រោយនេះ លោកត្រូវបានអញ្ជើញជាផ្លូវការឲ្យទៅចូលរួមប្រជុំនៅសហ​ភា​ពអឺរ៉ុ​ប​ ។

លោក ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២ខែសីហានេះ បានថ្លែងថា លោក​បា​នទទួលលិខិតអញ្ជើញជាផ្លូវការរួចហើយ ពីប្រធានគណៈកម្មការអឺរ៉ុប ដើម្បីទៅចូលរួមប្រជុំអាស៊ីអឺរ៉ុប និង​អា​ស៊ានអឺ​រ៉ុប​នៅ​ថ្ងៃទី១៨និង១៩ខែតុលា ។

លោក ហ៊ុន សែន ឲ្យដឹងទៀតថា នៅថ្ងៃទី២០ដល់ថ្ងៃទី២២លោកនឹងទៅទស្សនកិច្ចនៅប្រទេសតួគី ថ្ងៃទី២៣ដល់២៥ទៅស្វីស​ដើ​ម្បី​ចូ​លរួមប្រជុំស​ន្និសិទអន្តរជាតិ ស្តីពី ពាណិជ្ជកម្មនៅហ្សឺណែវ។ លោកបន្ត​ថា ការប្រាប់ពីគម្រោងចេញ​ទៅក្រៅប្រ​ទេ​ស​នេះ ​លោកថា គឺចង់ឲ្យ​ពលរដ្ឋខ្មែរដែលតែងតែប្រមូលផ្តុំគ្នាធ្វើបា​តុកម្មប្រឆាំងនឹងវត្តមានរូបលោកបានដឹងជាមុន ក្រែងពួកគេច​ង់ធ្វើបា​តុក​ម្ម​។

ប្រាប់ផែនការទុកឲ្យហើយ ដើម្បីឲ្យដឹង​ការធ្វើដំណើរទៅអឺរ៉ុប ហើយប្រមូលគ្នាមក ។ ឥឡូវហ្នឹងមាន​ប្រទេសមួយចំ​នួនដែ​ល​​ជាម្ចាស់ប្រទេសនោះ គេបានធុញទ្រន់ទៅនឹងខ្មែរធ្វើបាតុកម្មនៅស្រុកគេនេះហើយ ។ អញ្ចឹង​សូមបន្ត​ធ្វើ​បាតុ​កម្ម​ទៅ​ៗ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

កន្លងទៅពលរដ្ឋខ្មែរមួយចំនួននៅប្រទេសអូស្ត្រាលី បារាំង កាដាណា កូរ៉េខាងត្បូង និងនៅសហរដ្ឋអាមេរិកជាដើម បានប្រមូ​លផ្តុំ​គ្នា​​ប្រឆាំងទៅនឹងវត្តមានរបស់លោក ហ៊ុន សែន ពេលលោកធ្វើដំណើរទៅក្រៅប្រទេសក្នុងកិច្ចប្រជុំនានា ប៉ុន្តែវត្ត​មាននៅ​ក្រៅ​ប្រទេ​ស របស់នាយករដ្ឋមន្ត្រីកម្ពុជានោះ ក៏មានការរៀបចំឲ្យអ្នកគាំទ្របានមកជួបជុំលោកផងដែរ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ