ពន្ធដារច្រានចោលព័ត៌មានថាខ្លួនជាអ្នកប្ដឹងប្រធានអង្គការអាដហុក​ ​

ច្រកចូល អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលមានទីតាំងស្ថិតនៅ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

អគ្គនាយកដ្ឋានពន្ធដារ បានច្រានចោលព័ត៌មានដែលវិទ្យុមួយ​ផ្សាយ​ថា ស្ថាប័ននេះប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ករណីប្រធានសមាគមអាដហុក (ADHOC) ។

អគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតមួយនេះថ្ងៃនេះ ​បដិសេធទាំងស្រុងចំពោះការផ្សាយ​របស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១ ខែសីហា ដែលថាអគ្គនាយកពន្ធដារមិនបាន​ប្តឹងទៅ  អង្គភាពប្រឆាំងអំពើពុករលួយ (ACU) រឿង​ប្រធានសមាគមអាដហុក លោក ធន សារ៉ាយ និងភរិយា គេចវេសមិនបង់ពន្ធជូនរដ្ឋឡើយ​ ដោយថាការផ្សាយនេះធ្វើឲ្យមានការភាន់ច្រឡំ និងមានចេតនាទម្លាក់កំហុសមក​លើស្ថាប័នរដ្ឋ និងថ្នាក់ដឹកនាំ។

លិខិតដដែលបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ ជាស្ថាប័នអនុវត្តច្បាប់ គឺមិនមានចេតនានយោបាយ ឬចេតនាផ្លូវច្បាប់ណាមួយ ដើម្បីរកលេសក្នុងបំណងបង្អាក់សកម្មភាពការងាររបស់សមាគម និងសារព័ត៌មានឯករាជ្យ​ដូចការចោទប្រកាន់នាពេលកន្លងមកនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ