សង្គមស៊ីវិលស្នើបង្កើតក្រុមការងារដោះស្រាយបញ្ហាពន្ធជាមួយរដ្ឋាភិបាល​

និមិត្តសញ្ញាអគ្គនាយកដ្ឋានពន្ធដា

អង្គការសង្គមស៊ីវិលស្នើបង្កើតក្រុមការងារបច្ចេកទេសមួយ ដើម្បីសម្របសម្រួលឲ្យអង្គការផ្សេងៗទៀតក្នុងការដោះស្រាយបញ្ហាពន្ធជាមួយរដ្ឋាភិបាលជៀសវាងទទួលទោសទណ្ឌឬ វិធានការផ្លូវច្បាប់ផ្សេងៗ។​

កាលពីថ្ងៃសុក្រម្សិលមិញ តំណាងអង្គការ២០ស្ថាប័នបានជួបប្រជុំជាមួយអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដើម្បីពិភាក្សាពីបញ្ហានេះ។​

នាយក​ប្រតិបត្តិ​អង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា(CCC)  លោក សឿង សារឿន ឲ្យដឹងថា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល បានឯកភាពក្នុងបង្កើតក្រុមការងារបច្ចេកទេសនេះ ដែលមានសមាសភាពពីអង្គការសង្គមស៊ីវិល និងមន្ត្រីរដ្ឋាភិបាល​។​ លោកបន្តថា លោក គង់ វិបុល នឹងស្នើទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចេញប្រកាសឲ្យបង្កើតក្រុមការងារនេះជាផ្លូវការ។

លោក សឿង សារឿន បន្តឲ្យដឹងថា លោករំពឹងថាក្រុមការងារនេះអាចជួយសម្របសម្រួលដល់សង្គមស៊ីវិលដែលមិនទាន់ចុះបញ្ជី អាចចុះបញ្ជីដោយមិនមានបានរម្ភអំពីទោសទណ្ឌ យល់ពីកាតព្វកិច្ចនិងការទទួលខុសត្រូវនៃការអនុវត្តន៍ស្របតាមច្បាប់ពន្ធដារ ​និងពិនិត្យមើលទ្ធភាពដែលស្នើពិចារណាលើកលែងការបង់ពន្ធទៅថ្ងៃអនាគត។

យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃអង្គការសមាគមមានជាង៥០០០ស្ថាប័ន ប៉ុន្តែរបាយការណ៍ចុះបញ្ជីបង់ពន្ធនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានតែជាង៥០០អង្គការសមាគមតែប៉ុណ្ណោះ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ