តុលាការកំពូលសវនាការពេទ្យរងការចោទ ថាចម្លងមេរោគអេដស៍នៅសប្តាហ៍ក្រោយ​

សមត្ថកិច្ចឈរយាមប្រចាំការនៅមុខតុលាការកំពូល កាលពីពេលកន្លងទៅ។

តុលាការកំពូល​នឹងបើកសវនាការជំរះក្តីនៅសប្តាហ៍ក្រោយ លើ​សំណុំរឿងបណ្តឹងសារទុក្ខរបស់គ្រូពេទ្យភូមិម្នាក់ឈ្មោះ យ៉ែម ជ្រិន ដែលរងការចោទថា បានចាក់ថ្នាំធ្វើឲ្យពលរដ្ឋឃុំរកាខេត្តបាត់ដំបងជាង​១០០នាក់ ឆ្លងមេរោគអេដស៍ ​។

កូនស្រីរបស់ជនជាប់ចោទឈ្មោះជ្រិន តុលា បានឲ្យដឹងថា គាត់ទើបទទួលបានដំណឹងនេះ ប៉ុន្តែថា ក្រុមគ្រួសារគ្រោងស្នើសុំឲ្យតុលាការពន្យារពេលសវនាការទៅដើមឆ្នាំក្រោយវិញ ដោយសារតែពេលនេះលោក យ៉ែម ជ្រិន មានជំងឺប្រចាំកាយ។​

សំណុំរឿងបណ្តឹងសារទុក្ខ របស់គ្រូពេទ្យភូមិ យ៉ែម ជ្រិន រងការចោទថា បានចាក់ថ្នាំធ្វើឲ្យពលរដ្ឋនៅ​ឃុំរកា​ ប្រមាណ១២២នាក់ឆ្លងមេរោគអេដស៍ តុលាការគ្រោងនឹងជំនុំជម្រះនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះ។

លោក យ៉ែម ជ្រិន សារភាពនៅក្នុង​សវនាការខេត្តបាត់ដំបង​កាលពីថ្ងៃទី៣ ​ខែធ្នូ ឆ្នាំ២០១៥ ថា កន្លែងពិនិត្យសុខភាពរបស់គាត់ ពុំមានសុំច្បាប់អនុញ្ញាត នឹង​ចេះចាក់​ថ្នាំបន្តិចបន្តួចព្យាបាលអ្នកភូមិ ដោយ​ប្រើម្ជុលរួមគ្នា ទើបបណ្តាលឲ្យរាប់រយនាក់​ឆ្លងមេរោគអេដស៍​។

ក្រោយពីសវនាការ តុលាការបាត់ដំបងបានសម្រេចផ្តន្ទាទោស លោក យ៉ែម ជ្រិន ២៥ឆ្នាំ និង​ចោទប្រកាន់ចំនួន៣បទល្មើស រួមមាន​ ឃាតកម្ម អំពើឃោរឃៅ តាមមាត្រា ២០៥ នៃក្រម ព្រហ្មទណ្ឌ ការប្រព្រឹត្តចម្លងមេរោគដេស៍ទៅ អ្នកដទៃតាមមាត្រា១៨ និងមាត្រា៥០ នៃច្បាប់ស្តី ពីការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាល មេរោគអេដស៍/ជំងឺអេដស៍  និងទី៣ ការ​ធ្វើអាជីវកម្មពេទ្យដោយគ្មានការអនុញ្ញាត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ