គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចព្រមានធ្វើបាតុកម្មបើមិនបោះឆ្នោតឡើងវិញ

រូបសញ្ញា គណបក្សអភិវឌ្ឍន៍សេដ្ឋកិច្ច

គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចជាគណបក្សមួយដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតអាណត្តិនេះ ស្នើឲ្យមានការបោះឆ្នោតឡើងវិញហើយថា បើមិនធ្វើតាមការស្នើសុំនោះទេនឹងធ្វើបាតុកម្មតវ៉ា។​

ក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចចេញផ្សាយនៅថ្ងៃនេះ បានបញ្ជាក់ថា ទិន្នន័យដែលគ.ជ.ប ប្រកាសពីចំនួនអ្នកទៅបោះឆ្នោត និងចំនួនអ្នកបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជានោះមិនត្រឹមត្រូវទេ។​

គណបក្សនេះបញ្ជាក់ជា គោលជំហរមិនចង់ធ្វើបាតុកម្មទេ ព្រោះប៉ះពាល់ដល់ជាតិ ប៉ុន្តែថា បើមិនមានដំណោះស្រាយទេគណបក្សនេះនឹងធ្វើបាតុកម្ម។​

ក្នុងសេចក្តីថ្លែងការណ៍សរសេរថា៖

បើរដ្ឋាភិបាលមិនមានដំណោះស្រាយទេ ក្រោយការប្រកាសលទ្ធផលនៃការបោះឆ្នោត គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចជាគណបក្សប្រឆាំងសុំធ្វើបាតុកម្មមិនទទួលយកលទ្ធផលផ្លូវការ

ទោះយ៉ាងណាក្រោយការបោះឆ្នោតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសថា ការបោះឆ្នោតអាណត្តិនេះ មានភាពល្អប្រសើរជាងអាណត្តិមុនៗ ហើយថា ជាមោទនភាពដែលកម្ពុជារៀបចំការបោះឆ្នោតដោយខ្លួនឯងហើយមានភាពល្អប្រសើរបែបនេះ។ គ. ជ. ប ក៏បានបញ្ជាក់ដែរថា នឹងមិនមានការបោះឆ្នោតឡើងវិញនោះទេ។​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ