ខេមរៈ សិរីមន្ត នាំមុខ ព្រាប សុវត្ថិ លើជំនួញដីធ្លី

លោក ខេមរៈ សិរីមន្ត (រូបកណ្ដាល)

ក្រោយពីតារាចម្រៀងល្បីឈ្មោះលោក ព្រាប សុវត្ថិ និងឧកញ៉ាវ័យក្មេង លោក ឡេង ណាវ៉ាតត្រា ទើបតែបោះទុនរួមគ្នាជាង៥លានដុល្លារ ធ្វើជំនួញអចលនទ្រព្យលើទំហំដីជាង១៣ហិកតា លើបណ្ដោយផ្លូវជាតិលេខ៣។

ពេលនេះ លោក ខេមរៈ សិរីមន្ត ក៏ប្រកាសអោយដឹងថាលោកបានបោះទុនលើជំនួញដីធ្លីនេះដូចគ្នាផងដែរ ដោយលោកដាក់ទុនរហូតដល់ជាង១០លានដុល្លារជាមួយ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដូចគ្នា ដែលនេះគឺជាការដាក់ទុននាំមុខលោក ព្រាប សុវត្ថិ តែម្ដង។ លោកបានប្រកាសថានឹងធ្វើអោយខ្លាំងលើជំនួញដីធ្លីនេះ ដើម្បីជាបង្អែកបន្ថែមពីលើអាជីពចម្រៀងផង។

លោក ខេមរៈ សិរីមន្ត ថ្លែងក្នុងវេទិកាសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី៦ សីហា ថា បន្ទាប់ពីលោកសំឡឹងឃើញថាការវិនិយោគលើវិស័យដីធ្លី កាន់តែមានជោគជ័យ ទើបលោក និង លោកឧកញ៉ា ឡេង ណាវ៉ាត្រា ម្ចាស់បុរី និងជាម្ចាស់អចលនទ្រព្យវ័យក្មេង ឈានដល់ការជជែកជាច្រើនលើកជាច្រើនសារ ហើយនៅទីបំផុតលោកក៏បានដាក់ហ៊ុនច្រើនជាង៥លានដុល្លារ គឺ៥០ភាគរយម្នាក់ទិញដីទំហំ៤០ហិកតា នៅលើផ្លូវជាតិលេខ៣ ចម្ងាយ១១គីឡូពីរង្វង់ចោមចៅ ដើម្បីពុះជាឡូតិ៍ៗលក់។

លោកថាហេតុផលតែមួយគត់ គឺ លោក ឡេង ណាវ៉ាត្រា ជាបុគ្គលមានការតស៊ូ និង ជោគជ័យក្នុងវិស័យអចលនទ្រព្យ ទើបលោកឈានដល់ការចាប់ដៃ ដោយលោកប្រកាសថាដើម្បីអបអរអ្នកទិញដីឡូតិ៍របស់លោកទទួលបានសំបុត្រយន្តហោះដើរកម្សាន្តនៅប្រទេសសិង្ហបុរីរយៈពេល២យប់៣ថ្ងៃ សម្រាប់អ្នកទិញក្នុងរយៈពេល១៥ថ្ងៃដំបូងនោះផង។

លោករំពឹងយ៉ាងខ្លាំងថាគម្រោងទី១របស់ខ្លួន ស្ថិតនៅឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជិតផ្សារព្រៃទទឹង លើផ្លូវជាតិលេខ៣ ចម្ងាយពីរង្វង់មូលចោមចៅ១១គីឡូ ដើម្បីពុះជាឡូតិ៍នោះ លោកថាខ្លួនចំណាយពេលខ្លាំងណាស់ទម្រាំរកឃើញដីល្អមុននឹងឈានដល់ការសម្រេចចិត្តបោះទុន៥០ភាគរយម្នាក់ជាមួយ លោកឡេង ណាវ៉ាត្រា។

លោកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ថា ការចាប់ដៃជាមួយលោក ខេមរៈ សិរីមន្ត នឹងមិនមានបញ្ហាជាមួយលោក ព្រាប សុវត្ថិ នោះទេ ហើយលោកក៏សម្ដែងអារម្មណ៍រីករាយផងដែរ ដែលលោក ខេមរៈ សិរីមន្ត ហ៊ានបោះទុនជាមួយលោករហូតដល់ជាង១០លានដុល្លារ ដោយការវិនិយោគនេះលោកបានហៅថាគឺជាគម្រោងទ្រង់ទ្រាយធំ។

លោកនៅតែអះអាងថា គម្រោងបោះទុនរួមគ្នាជាមួយលោកខេមរៈ សិរីមន្ត មិនមែនដោយសារតែលោកខ្វះទុន ក្នុងគម្រោងដីឡូតិ៍លើបណ្ដោយផ្លូវជាតិលេខ៣នោះទេ ប៉ុន្តែបណ្ដាលមកពីចង់រកដៃគូធ្វើការវិនិយោគ និងបង្កើនទំនុកចិត្តក្នុងគម្រោងអចលនទ្រព្យប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ