ក្រសួងកសិកម្ម ប្រកាសទទួលស្គាល់សហគមន៍នេសាទ៣

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសស្តីពីការចុះបញ្ជីសហគមន៍នេសាទចំនួន៣ នៅខេត្តព្រៃវែង និង​ខេត្តកោះកុង។

សេចក្តីប្រកាសរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទដែលចេញ​កាលពីថ្ងៃទី១០ខែកក្កដា​បានឲ្យដឹង ក្រសួងនេះបានចុះបញ្ជី និងទទួលស្គាល់ជាផ្លូវការនូវ​សហគមន៍ នេសាទចំនួន០៣ ដែល​សហគមន៍ចំនួនពីរស្ថិតនៅ​ក្នុង​ខេត្តព្រៃវែង គឺសហគមន៍នេសាទតេជោសំពៅមាស និង​សហគមន៍នេសាទសាមគ្គីកំពង់ប្រាំង និងមួយទៀតនៅខេត្តកោះកុងមាន គឺសហគមន៍នេសាទកោះខ្យង។

ក្នុង​ពិធីបើកសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០១៧-២០១៨ និងលើកទិសដៅឆ្នាំ២០១៨-២០១៩ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ ក្រសួងកសិកម្មបានឲ្យដឹងថា គិតត្រឹម​ឆ្នាំ២០១៧ សហគមន៍នេសាទចំនួន ៥១៦ សហគមន៍ត្រូវបានបង្កើតឡើង និងមានសមាជិកសរុបចំនួន ៣៣២ ១៦៨នាក់ ក្នុងនោះសហគមន៍នេសាទទឹកសាបចំនួន ៤៧៥ និងសហគមន៍នេសាទសមុទ្រចំនួន ៤១សហគមន៍។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ