ភិន សុដាលីស ប្រាប់មូលហេតុ បើកហាង២ថ្មី ក្នុងពេលតំណែងក្នុងសិល្បៈរឹងប៉ឹង

អ្នកនាង ភិន សុដាលីស

គ្មានអ្នកណាមិនដឹងនោះទេ ថាតារាសម្ដែងអ្នកនាង ភិន សុដាលីស ក្រៅពីជាតារាសម្ដែង ក៏ជាអ្នកគ្រប់គ្រងផលិតកម្មមហាហង្ស ដែលមានតំណែងធំ ហើយអាចនិយាយបានថាកំពូលរវល់ សឹងតែគ្មានសម្រាកផង អ៊ីចឹងហើយទើបម្នាក់ៗចាប់អារម្មណ៍នៅពេលដែលលនាងស្រាប់តែ បើកហាងដល់ទៅ២ថ្មីសន្លាងកាលពីថ្ងៃទី ៤ ខែ សីហា គឺហាងលក់កញ្ចក់ភ្នែកសាខាទី២ នៅសែនសុខ ឈ្មោះ«កាទី ខននើ» (Katy Korner) និង ហាង«ចង់ស្អាត (Jong Sa art)»ដែលជាហាងនាំចូលផលិតផលគ្រឿងសម្អាង។

គ្មានអ្នកណាមិនដឹងនោះទេ ថាតារាសម្ដែងអ្នកនាង ភិន សុដាលីស ក្រៅពីជាតារាសម្ដែង ក៏ជាអ្នកគ្រប់គ្រងផលិតកម្មមហាហង្ស ដែលមានតំណែងធំ ហើយអាចនិយាយបានថាកំពូលរវល់ សឹងតែគ្មានសម្រាកផង អ៊ីចឹងហើយទើបម្នាក់ៗចាប់អារម្មណ៍នៅពេលដែលនាងបើកហាងដល់ទៅ២ថ្មីសន្លាងកាលពីថ្ងៃទី ៤ ខែ សីហា គឺហាងលក់កញ្ចក់ភ្នែកសាខាទី២ នៅសែនសុខ ឈ្មោះ«កាទី ខននើ» (Katy Korner) និង ហាង«ចង់ស្អាត (Jong Sa art)»ដែលជាហាងនាំចូលផលិតផលគ្រឿងសម្អាង។

ពិធីសម្ពោធហាង «ចង់ស្អា» របស់អ្នកនាង ភិន សុដាលីស (រូបភាព៖ ផ្ដល់ឲ្យ)

យ៉ាងណាមិញ អ្នកនាងបានថ្លែងអោយដឹងពីមូលហេតុដែលអ្នកនាងសម្រេចចិត្តបើកហាងថ្មីដល់ទី២នេះ ស្របគ្នាដែលគេដឹងថាអ្នកនាងក៏មានហាងមួយរួចទៅហើយ នៅក្នុងសង្កាត់ជ័យជំនះ ក្រៅពីតំណែងក្នុងសិល្បៈ។

អ្នកនាង ភិន សុដាលីស បានថ្លែងបញ្ជាក់ថា អ្នកនាងសម្រេចិត្តដំណើរហាងទាំង២ក្ដៅៗ គឺដោយសារតែអ្នកនាងមានអ្នកជំនាញច្រើននាក់ ជាអ្នកជួយចាត់ចែងទីផ្សារ និងដោយសារតែអ្នកនាងក៏អាចគ្រប់គ្រងហាងទាំង៣បាន បើទោះជាអ្នកនាងមានការងារខាងផ្នែកសម្ដែង និងមានតំណែងជាអ្នកគ្រប់គ្រងការផលិតនៅមហាហង្ស។

អ្នកនាងថាខ្លួនសម្រេចចិត្តបោះទុន គឺបន្ទាប់ពីអ្នកនាងមើលឃើញពីកម្លាំងជ្រោមជ្រែង ស្របគ្នាដែលអ្នកនាងក៏អាចគ្រប់គ្រងអាជីវកម្មទាំង៣បាន អោយដើរទៅមុខ។

អ្នកនាងថានេះជាអាជីវកម្មថ្មីបន្ថែម បន្ទាប់ពីពេលកន្លងមក អ្នកនាងបានចំណាយទុនបើកហាង ខេទី ខននើ ផ្គង់ផ្គង់កញ្ចក់ធំដុំផងដែរនៅលើបណ្ដោយផ្លូវ២០២ ក្នុងសង្កាត់ជ័យជំនះ រាជធានីភ្នំពេញ កាលពីឆ្នាំ 2017 បន្ទាប់ពីអ្នកនាងដំណើរការលក់ដូរនៅលើអនឡាញបានជោគជ័យកាលពីឆ្នាំ2012។

ម្យ៉ាងបណ្ដាលមកពី ស្រទាប់យុវវ័យកាន់តែច្រើនបានក្លាយជាអតិថិជនរបស់ខ្លួននាងពេលចុងក្រោយ ទើបធ្វើអោយអ្នកនាងសម្រេចចិត្តបោះទុនបើកសាខាថ្មីនៅម្ដុំសែនសុខ គឺស្ថិតលើផ្លូវ១០០៣ ក្នុងសង្កាត់ភ្នំពេញថ្មី ដែលជាតំបន់ពាណិជ្ជកម្មធំ។

ដោយឡែកសម្រាប់ហាង ចង់ស្អាត Jong Sa Art ដែលអ្នកនាងសម្រេចចិត្តបោះទុន ក៏ដោយសារតែអ្នកនាងបានសិក្សា និងឈានដល់ការចុះកុងត្រានាំចូលគ្រឿងសម្អាងល្អៗ និងប្រេនៗមកពី ថៃ កូរ៉េ ម៉ាឡេស៊ី ទ្វីបអឺរ៉ុប និងបណ្ដាប្រទេសផ្សេងទៀត ក្រោមការសហការជាមួយ ក្រុមហ៊ុននាំចូលផលិតផល អិន អេ ព្រីមិច (N.A Brimex) ទើបអ្នកនាងសម្រចចិត្តបោះទុន។

ភិន សុដាលីស និយាយថាមុខជំនួញហាងទាំង២ នឹងមិនប៉ះពាល់ដល់ការងារសិល្បៈនោះទេ ហើយនាងក៏នឹងរៀបផែនការ ពង្រីកហាងកញ្ចក់ភ្នែក និងគ្រឿងសម្អាងរបស់ខ្លួន អោយមានការគាំទ្រពេញទំហឹង២៥ខេត្តក្រុង ដើម្បីប្រកួតប្រជែងផងដែរ ដើម្បីអោយអាជីវកម្មមុខជំនួញក៏ជោគជ័យ ហើយការងារសិល្បៈ ក៏រលូនទៅមុខ៕

Loading...

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

អត្ថបទព័ត៌មានថ្មីៗ
[wpc-weather id="75954"/]