គ.ជ.ប ​ថាតួលេខសន្លឹកឆ្នោតនៅលើក្រដាសនិងប្រព័ន្ធកុំព្យួទ័រត្រូវគ្នា​ទាំងអស់​

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ថ្ងៃទី ២៩ កក្កដា ២០១៨

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត( គ.ជ.ប​) បានបញ្ចប់ការផ្ទៀងផ្ទាត់តួលេខសន្លឹកឆ្នោតដែលកត់ត្រានៅលើក្រដាស និងតួលេខដែលបញ្ជូលក្នុងប្រព័ន្ធកុំព្យួទ័រ ហើយថា មិនមានកំហុសនោះទេ។​

សេចក្តីប្រកាសព័ត៌មានរបស់​ គ.ជ.ប​ ដែលចេញផ្សាយកាលពីម្សិលមិញបានឲ្យដឹងថា ក្រុមការងារបានធ្វើការត្រួតពិនិត្យ​ និងផ្ទៀងផ្ទាត់ឡើងវិញក្នុងរយៈពេលបីថ្ងៃ គឺពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែសីហា ដោយមិនបានរកឃើញនូវកំហុសណាមួយពាក់ព័ន្ធនឹងលទ្ធផលនៃការបោះឆ្នោតឡើយ។

តាមសេចក្តីប្រកាសព័ត៌មានដដែល ក្រុមត្រួតពិនិត្យនីមួយៗបានអនុវត្តការងារត្រួតពិនិត្យ និងផ្ទៀងផ្ទាត់របស់ខ្លួននៅចំពោះមុខតំណាងគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មាន នៅទីស្តីការ គ.ជ.ប។

គ.ជ.ប នឹងប្រកាសលទ្ធផលបណ្តោះអាសន្ន នៅថ្ងៃទី១១ ខែសីហា តាមរយៈវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា ហើយលទ្ធផលផ្លូវការនឹងត្រូវប្រកាសនៅថ្ងៃទី១៥ ខែសីហា។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ