មេ​ធា​វី​ថាកូន​ក្តី​៣​នាក់​គ្មាន​ឥទ្ធិ​ពលធ្វើឲ្យអត្រាអ្នកចេញទៅបោះឆ្នោតថយចុះ​ដូច​ គ.ជ.ប ចោទនោះទេ

គ.ជ.ប បើកសវនាការលើសំណុំរឿង 001 នៅសាលសន្និសីទ គ.ជ.ប ថ្ងៃពុធ ទី ០៨ សីហា ២០១៨ (រូបភាព៖ ហ្វេសប៊ុក គ.ជ.ប)

មេធាវីការពារក្តីរបស់អតីតសមាជិក​បក្សប្រឆាំង អះអាងថានឹងបន្តស្វែងរកយុត្តិធម៌ឲ្យកូនក្តី៣រូប ដែល​គ.ជ.ប ស​​ម្រេ​​​​​​ច​​ផា​ក​​ពិន័យដោយ​ចោទថាបានធ្វើសកម្ម​ភាបង្ហោះម្រៀ​មដៃស្អាតលើ​បណ្តា​ញស​ង្គម ​ធ្វើឲ្យ​អ្ន​កចេ​ញ​ទៅបោះឆ្នោ​ត​ថ​យចុះ ​និងសន្លឹកឆ្នោតមិនបានការកើនឡើងនៅអាណត្តិថ្មីនេះ។

កាលពីថ្ងៃពុធគ.ជ.បបានសម្រេចផាកពិន័យអតីតសកម្មជនគណបក្សសង្គ្រោះជាតិនៅខេត្ត​បាត់ដំ​បង លោ​ក ជា​ ជីវ ចំនួន១០លានរៀល លោក គ្រុយ គឹម សាំង ៥លានរៀល និងលោក ថោង សារឿន ៥លា​ន​រៀ​​​​ល​ដែរ។

អ្នកទាំង៣នាក់ ត្រូវបានគ.ជ.ប ចោទថា បានធ្វើយុទ្ធនាការម្រាមដៃស្អាតបង្ហោះតាមហ្វេសប៊ុក ធ្វើឲ្យ​មា​ន​​​​​​​ជះឥទ្ធិពល​​ដល់អត្រាអ្នកចេញទៅបោះឆ្នោតនៅអាណត្តិនេះថយចុះ និងសន្លឹ​កឆ្នោត​អត់បានកា​រកើនឡើ​ង ខុសពីប្រវត្តិបោះឆ្នោតកាលពីអាណត្តិមុនៗ។

មេធាវីលោក សំ សុគង់ ដែលការពារក្តីឲ្យអតីតសកម្មគ​ណបក្សប្រឆាំង​ បាន​ឲ្យVO​Dដឹងថាលោកនឹង​ដាក់​ពាក្យ​​ប្តឹ​ង​ប្រឆាំងនឹងការសម្រេចរបស់ គជប នេះទៅក្រុមប្រឹក្សាធម្មនុញ្ញនៅថ្ងៃសុក្រស្អែកនេះ ដើម្បីស្នើឲ្យ​ស្ថាប័​​ន​កំពូ​​ល​មួ​យនេះ ពិចារណា ទម្លាក់ការចោទប្រកាន់លើកូនក្តី។

មេធាវីរូបនេះអះអាងថា កូនក្តីលោក៣នាក់ គ្មានឥទ្ធិពល​អ្វីធ្វើឲ្យអ្នកចេញទៅបោះឆ្នោតថយចុះ និងធ្វើឲ្យសន្លឹ​កឆ្នោ​ត​រា​ប់ម៉ឺនសន្លឹកក្លាសជាសន្លឹកឆ្នោតមិនបានការ ដូចការ​ចោទប្រ​កា​​ន់នោះទេ។

យើងគិតថា ពាក្យដែលគាត់និយាយខ្លួនឯង ធ្វើឲ្យជះឥទ្ធិពលដល់ប្រជាពលរដ្ឋទូទាំងប្រទេស មិនទៅ​បោះឆ្នោត រហូតដល់ច្រើន ហើយសន្លឹកឆ្នោតខូចដល់ទៅជិត៩% ខ្ញុំគិតថាវាមិនអាចទៅរួចទេ។ ប៉ុន្តែ​បើយើងមើ​លទៅវាអត់មានភស្តុតាងអីយកមកបញ្ជាក់

មេធាវីលោក សំ សុគង់ ដែលការពារក្តីឲ្យអតីតសកម្មគ​ណបក្សប្រឆាំង

បើតាមរបាយការណ៍គ.ជ.ប ចំនួនអ្នកមិនទៅបោះឆ្នោត និងសន្លឹកឆ្នោតមិនបានការមានប្រមាណ​​ជាង​២៥​%​​​(​២​៥,​៨​៣)ចំនួ​ននេះ បើគិតជាចំនួនមនុស្សជាង​​២​លាននាក់។

មន្ត្រី​ឃ្លាំ​មើ​លការបោះឆ្នោតនៅអង្គការ​ខុមហ្វ្រែលលោក កន​ សាវាង្ស និយាយថាការស​ម្រេចផា​កពិ​ន័យ   រ​បស់​គ.ជ.ប បង្កើតជាចម្ងល់ជាច្រើន ទាក់ទិ​ននឹងច្បាប់បោះឆ្នោតមាត្រា១៤២ ដែលចែងពី​ការរារាំង។​លោក​ថា​ចំ​នុ​ច​​​នេះ គ.ជ.ប គួតែព​ន្យល់​ឲ្យច្បាស់​​រវាងស​កម្មភាពរារាំង និងសេរីភាពបញ្ចេញមតិ។

លោក កន សាវាង្ស លើកឡើងទៀតថា គ.ជ.ប គួរតែចុះជួបម្ចាស់ឆ្នោត នៅតាមមូលដ្ឋាន ដើម្បីរកឲ្យ​ឃើញ​ថា ការដែលពលរដ្ឋមួយចំនួនមិនចេញទៅបោះឆ្នោត ឬទៅបោះឆ្នោតហើយតែធ្វើឲ្យសន្លឹក​ឆ្នោត​ខូ​​ច​​​​ម​ក​​​ពី​ការបង្ហោះ​ម្រា​មដៃស្អាតលើបណ្តាញសង្គម របស់បុរស៣នាក់នេះ ឬមកពីបញ្ហានយោបាយ​ ។

លោក កន សាវាង្ស ជំរុញឲ្យក្រុមប្រឹក្សាធម្មនុញ្ញគួរតែពិចារណាផងដែរលើសំណុំរឿងដ៏ចម្រូងចម្រាសនេះ ដើម្បី​ឲ្យអ្នករងការចោទប្រកាន់ទទួលយកបាន និងថាជាការស្តារមុខមាត់ស្ថាប័នជាតិផងដែរ។

នៅក្នុងហ្វេសប៊ុករបស់គាត់ប៉ុន្មានភាគរយ និងប៉ុន្មាននាក់ដែលអាច​ធ្វើឲ្យជះឥទ្ធិពល​អស់​ហ្នឹង។​ យើងត្រូវ​​តែសិក្សាអាហ្នឹងឲ្យច្បាស់លាស់ទៅ អាហ្នឹងការកាត់ក្តីធ្វើឲ្យមាន​ការអស់ចិត្តទាំង​អស់​គ្នា

មន្ត្រី​ឃ្លាំ​មើ​លការបោះឆ្នោតនៅអង្គការ​ខុមហ្វ្រែលលោក កន​ សាវាង្ស

ប៉ុន្តែ​ គ.ជ.ប អះអាងតាមសេចក្តីថ្លែងការណ៍របស់ខ្លួន​ថា តាមប្រវត្តិនៃការ​បោះឆ្នោតសកលអ​ត្រា​នៃ​អ្នក​បោះ​​ឆ្នោត តែងតែខ្ពស់ជាងអ​ត្រា​​នៃអ្ន​​​កចេញទៅ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ។​ គ.ជ.ប លើកឡើងទៀត​ថា ការបោះឆ្នាំឃុំសង្កា​ត់អាណត្តិទី៤ អ្នកចេញទៅបោះឆ្នោត​មានចំនួនជាង៩០​%។ កា​រ​​​បោះឆ្នោ​តតំណាងរាស្ត្រនីតិកាលទី៦ឆ្នាំ២០១៨នេះវិញមានតែជាង៨០%ប៉ុណ្ណោះ ។ ស្ថាប័ននេះក៏ បញ្ជាក់​​​ថា តា​​ម​ប្រវត្តិនៃការបោះឆ្នោត សន្លឹកឆ្នោតមិនបានការមានចន្លោះពី១%​ទៅ​៣​%​​​ប៉ុ​ណ្ណោះ​ ចំណែក​នៅ​​​អាណ​ត្តិទី៦នេះ​ សន្លឹកឆ្នោតមិនបានការឡើងដល់ជិត៩%។

តាមរបា​យការណ៍ដដែល អ្នកចេញទៅបោះឆ្នោតមានជិត៧លាន​នាក់(៦៩៣៦៥​៨១)ក្នុងចំណោ​ម     អ្ន​កមា​​​ន​​​​ឈ្មោះ​​ក្នុ​ងប​ញ្ជីបោះ​ឆ្នោតជាងជាង៨លាន៣សែននាក់(៨៣​៨០២១៧) រីឯសន្លឹកឆ្នោ​ត​មិន​បានកា​រមាន​ជិត​៦០ម៉ឺនសន្លឹក(៥៩៦៥៦៦)។

យ៉ា​ងនេះក្តីមេធាវីការពារក្តីឲ្យអតីតសកម្មជនបក្សប្រឆាំង ហាក់មានសង្ឃឹមថា កូនក្តីរបស់​ពួក​​គេ​នឹងរួចផុ​ត​ពីកា​​​រ​ចោទ​ប្រកាន់ បើ​ក្រុមប្រឹក្សាធម្មនុញ្ញកាត់ក្តីនៅពេលខាងមុខនេះឈរលើភាពមិនលំអៀង ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ