ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមសមុទ្រឲ្យមានការប្រុងប្រយ័ត្ន

ស្ថានភាពទឹកភ្លៀង នៅខេត្តកោះកុង ថ្ងៃទី ៩ សីហា ២០១៨ (រូបភាព៖ ហ្វេសប៊ុក ក្រសួងធនធានទឹក)

ក្រសួងធនធានទឹក ប្រាប់ឲ្យពលរដ្ឋដែលធ្វើដំណើរនិងប្រកបរបររកស៊ី​តាមសមុទ្រមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់   ដោយសារតែពេល​នេះប្រទេសកម្ពុជាកំពុង​ទទួលរងសម្ពាធទាបពីខ្យល់មូសុងនិរតី។

សេចក្តីជូនដំណឹង​របស់​ក្រសួងធនធានទឹក និងឧតុនិយម ដែលចេញកាលពីម្សិលមិញ បានអំពាវនាវឲ្យប្រជា​នេសាទ និងអ្នកធ្វើដំណើរតាមមាត់សមុទ្រ បង្កើនការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេង​ៗដែលអាចកើតមានជាយថាហេតុ។

ប្រភពដដែល​ឲ្យដឹង​ ចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ខ្យល់មូសុងនិរតីនឹងធ្វើឲ្យអាកាសធាតុ នៅតំបន់មាត់សមុទ្រខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងមានភ្លៀងធ្លាក់ជោកជាំច្រើនថ្ងៃបន្ថែមទៀត ហើយនៅលើលំហសមុទ្រនឹងមានភ្លៀង-ខ្យល់បក់បោកខ្លាំង រលកសមុទ្រមានកម្ពស់ខ្ពស់​ៗ​​។

ចំណែកឯតំបន់ខ្ពង់រាប និងបណ្ដាខេត្តស្ថិតតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម អាចនឹងមានភ្លៀងធ្លាក់បង្គួរទៅច្រើន រហូតដល់ចុងសប្ដាហ៍ ហើយបណ្ដារាជធានី-ខេត្តដទៃទៀត អាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ