អ្នកនាំពាក្យបក្សកាន់អំណាចបញ្ជាក់ជាថ្មីថានឹងមិនចែកអាសនៈទៅបក្សផ្សេងឡើយ

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជន

អ្នកនាំពាក្យគណបក្សប្រជាជន បានឲ្យដឹងថា ប្រសិនជាគណបក្សប្រជាជនបានឈ្នះទាំង ១២៥អាសនៈ​ គណបក្សនេះនឹងមិន​ចែកទៅឲ្យ​គណបក្សផ្សេងទៀតទេ ព្រោះគោរពតាម​ឆន្ទៈរបស់​ប្រជា​ពលរដ្ឋ។

អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន មានប្រសាសន៍ថា៖

អត់មានចែកទៅណាទេ យើងគោរពឆន្ទៈប្រជាពលរដ្ឋ យើងមិនអាចរំលោភ ហើយយក​ឆន្ទៈប្រជាពលរដ្ឋដែលប្រគល់ការជឿទុកចិត្តមកឲ្យគណបក្សប្រជាជនតែមួយយកទៅចែកគេទេ វាផ្ទុយពីឆន្ទៈពលរដ្ឋ

កាលពីព្រឹកមិញទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែនដែលត្រូវបាន​ជនអនាមិកលួចទៅគ្រប់គ្រងហើយបង្ហោះថា​គណបក្សប្រជាជននឹងចែកអាសនៈទៅឲ្យ​គណបក្សផ្សេង ដែល​ក្នុងនោះ​នឹងចែក២អាសនៈឲ្យទៅគណបក្សសម្ព័ន្ធដើម្បីលិទ្ធិប្រជាធិបតេយ្យ និង២អាសនៈទៀតឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច៕​​

ទំព័រហ្វេសប៊ុក លោក ហ៊ុន សែន (Screenshot)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ