កម្មករដែល​ថៅកែកាត់ប្រាក់ឈ្មួលពេលទៅបោះឆ្នោតយល់ព្រមចូលធ្វើការវិញហើយ​

រោងចក្រផលិតអំពូលភ្លើងលំអរ សេង យ៉ាវ (រូបភាព៖ FN)

ក្រុមកម្មករក្នុងរោងចក្រមួយនៅខេត្តស្វាយរៀងដែលបានធ្វើកូដកម្មក្នុងពេលកន្លងទៅ ​ បានចូលធ្វើការវិញហើយនៅព្រឹកនេះ ដោយសារ​ខាងភាគី​រោងចក្រយល់ព្រមដោះស្រាយតាមការទាមទាររបស់ពួកគេ​។

លោក​ ហាស់ ប៊ុនធី ប្រធានមន្ទីរការងារខត្តស្វាយរៀង​ បានប្រាប់វី.អូ.ឌីនៅថ្ងៃ​​អោយដឹងថាបញ្ហាកើតឡើង​រវាងកម្មក​រជា​មួយ​នឹង​រោងចក្រ សេង យ៉ាវ បានដោះស្រាយដោយជោគជ័យហើយដោយក្រុមហ៊ុន​យល់ព្រមផ្តល់អោយនូវ​អ្វីដែលកម្មករ​ទាមទារ ហើយកម្មករបានចូលធ្វើការធម្មតាវិញហើយនៅព្រឹកនេះ។​

កាលពីថ្ងៃទី៨ខែសីហា កម្មករក្នុងរោងចក្រ សេង យ៉ាវ ​ចំនួន​១៤០០នាក់​ បាន​ធ្វើ​​កូដកម្ម ព្រោះពួកគេថាថៅកែរោងចក្រនោះ​កាត់ប្រាក់​ខែពួកគេក្នុងថ្ងៃបោះឆ្នោត៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ