តុលាការអាមេរិកឲ្យក្រុមហ៊ុន​​កសិកម្ម​មួយ​ផ្ដល់សំណងជិត៣០០លានដុល្លា​រដល់​បុរស​ម្នាក់​

ចនសុនបានឱបមេធាវីម្នាក់របស់គាត់បន្ទាប់ពីចៅក្រមបានផ្តល់ប្រាក់សំណងដល់គាត់ 289 លានដុល្លារ (រូបភាព៖ CNN)

តុលាការក្រុង San Francisco សហរដ្ឋ​អាមេរិក បានសម្រេច​ឲ្យក្រុម​ហ៊ុន​ផលិតថ្នាំ​កសិកម្ម​ដ៏ល្បីមួយឈ្មោះ​Monsanto ផ្ដល់​ជាសំណងដល់​បុរសម្នាក់​ជាអតីតអ្នកថែសួនក្នុងសាលាមួយចំនួន​២៨៩ លាន​ដុល្លារ។

តាមការចុះផ្សាយរបស់​សារព័ត៌មាន ​CNN  តុលាការក្រុង​ San Francisco កាត់​ក្តីឲ្យ​ក្រុមហ៊ុន​​Monsanto ចាញ់ក្តីបុរស​អតីតអ្នកថែសួន​ឈ្មោះ Dewayne Johnson ដោយសារផលិតផលកម្ចាត់​ស្មៅ​របស់​ក្រុមហ៊ុននេះ ​បាន​ធ្វើ​​ឲ្យ​បុរសខាងលើកើតជំងឺមហារីក។ តុលាការថា​បើទោះបីជាបុរសនេះនៅមានពេល​ខ្លី​ក៏ដោយក៏គាត់អាចបានរស់នៅស្រួលក្នុងជីវិតចុងក្រោយរបស់គាត់ ហើយ​ប្រាក់​សំណងទាំងនេះក៏នឹងជួយកូន​ទាំងពីរនាក់​របស់​គាត់​រស់​នៅបានសុខស្រួលផង​ដែរ​នៅពេល​ដែល​អស់​ពីគាត់ទៅ។

ប៉ុន្តែក្រុម​ហ៊ុន​​Monsanto នៅតែការពារនិងរក្សាជំហថា​ផលិតផល​របស់​ខ្លួន​មិនបង្កជំងឺមហារីក​ដល់អ្នកប្រើប្រាស់​ឡើយ ហើយពួកគេនឹងប្តឹងឧទ្ធរណ៍បន្តទៀត។

សារព័ត៌មាន​CNN   ផ្សាយកាលពីឆ្នាំមុនថា​មានអ្នកជំងឺជាង៨០០នាក់​បាន​ប្ដឹងក្រុម​ហ៊ុន​​Monsanto ព្រោះតែ​ផលិតផល​ថ្នាំកំចាត់ស្មៅរបស់របស់ក្រុមហ៊ុននេះឈ្មោះ​​Roundup បណ្ដាលឲ្យពួកគេកើតជំងឺមហារីក៕​

ថ្នាំកសិកម្មដែលត្រូវបានអះអាងថា បង្កឲ្យមានជំងឺមហារីក (រូបភាព៖ CNN)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ