កម្ពុជាចាប់​បានគ្រឿងញៀនជិត១០០គីឡូដែល​ផ្ញើពីអាល្លឺម៉ង់តាមរយៈប្រៃសណីយ៍

ករណី​ដឹក​ជញ្ជូន​គ្រឿងញៀន​តាម​ប្រៃសណីយ៍​ ផ្ញើរ​ចេញពី​ ប្រទេស​អា​ឡី​ម៉​ង​មក​កម្ពុជា​(​ដោយ​លាក់​បង្កប់​ជាមួយ​ចំណី​សត្វ​)​ នៅ​ចំណុច​ប្រៃសណីយ៍​កម្ពុជា​ ផ្លូវ​លេខ​១០២​ សង្កាត់​វត្ត​ភ្នំ​ ខណ្ឌដូនពេញ កាលពី​ថ្ងៃ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០១៨​ (រូបភាព៖ នគរបាលជាតិ)

អាជ្ញាធរកម្ពុជានៅថ្ងៃនេះ បាន​បង្រ្កាបករណី​ជួញដូរគ្រឿងញៀនឆ្លងដែនមួយដែលក្នុងនោះរឹបអូសបាន​គ្រឿងញៀនជិត១០០គីឡូក្រាម។

គេហទំព័រ​អគ្គស្នងការ​នគរបាលជាតិ បាន​ចុះផ្សាយថា​គ្រឿង​ញៀនប្រភេទថ្នាំគ្រាប់ (Logo LV)    អ៊ិចស្ដាស៊ី (MDMA) ទម្ងន់​៩៨គីឡូក្រាម​ ត្រូវបាន​សមត្ថកិច្ចកម្ពុជា​បង្រ្កាបបាន​នៅប្រៃសណីយ៍កម្ពុជា។ តាមប្រភពដដែលគ្រឿងញៀនទាំងនោះត្រូវបាន​គេលាក់​បង្កប់​ជាមួយចំណីសត្វដែល​ផ្ញើរមកពីប្រទេស​អាល្លឺម៉ង់។

ករណីនេះ សមត្ថកិច្ចកម្ពុជាបាន​ចាប់​ខ្លួន​ជនសង្ស័យម្នាក់​ជាជន​ជាតិចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ