កម្ពុជា​តែង​តាំង​កីឡាករ​បាល់ទាត់​ជប៉ុន Honda ជាគ្រូបង្វឹក​ថ្មី​សម្រាប់​ក្រុមជម្រើសជាតិ

កីឡាករ​បាល់ទាត់​ជប៉ុន Keisuke Honda ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន អំឡុង​ពេល​បង្ហាញ​ខ្លួន​ជា​គ្រូ​បង្វឹក​ថ្មី​នៃ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នៅ​រាជ​ធានី​ភ្នំពេញ ថ្ងៃ​ទី​១២ ខែ​សីហា។ រូបថត៖ សហព័ន្ធ​បាល់ទាត់​កម្ពុជា

អតីតកីឡាករក្រុមជម្រើសជាតិជប៉ុន Keisuke HONDA ត្រូវបានតែងតាំងជាផ្លូវការ ឲ្យធ្វើជាគ្រូបង្វឹករបស់ក្រុមជម្រើសគោព្រៃកម្ពុជា។

ការតែងតាំងនេះ ធ្វើឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោមវត្តមានលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅឯសណ្ឋាគារឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ សីហានេះ។

អតីតកីឡាករជម្រើសជាតិជប៉ុន ដែលលេងនៅតំបន់ខ្សែប្រយុទ្ធមានវ័យ ៣២ឆ្នាំ​រូបនេះ ធ្លាប់លេងឲ្យក្លឹបយក្សអ៊ីតាលី AC Milan ហើយបានផ្លាស់ទៅលេង​ឲ្យ​ក្លឹប Pachuca នៅប្រទេសម៉ិចស៊ិក​ និងចុងក្រោយ ផ្លាស់នៅលេងនៅប្រទេសអូស្ត្រាលី​ ក្នុងក្លឹប​ Melbourne Victory។

កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ HONDA បានមកទស្សនកិច្ចនៅកម្ពុជា និងបានបង្កើតក្លឹបបាល់ទាត់យុវជនឈ្មោះ “SOLTILO SOCCER SCHOOL” ក្នុងគោលបំណងជំរុញវិស័យបាត់ទាល់កម្ពុជាឲ្យមានការរីកចម្រើនដូចបណ្ដាផ្សេងទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ