ខេត្តក្រចេះប្រកាស​ប្រាប់​ពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន ខណៈទឹកជំនន់​ឡើង​ដល់​កម្រិតប្រកាសអាសន្ន

ប្រជា​ពលរដ្ឋចុះ​ទៅ​ប្រើ​ប្រាស់​ទឹក​ទន្លេ​ក្រោម​ស្ពាន ឆ្លង​កាត់​ទន្លេ​មេគង្គ ខេត្ត​ស្ទឹងត្រេង។ រូបថត៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម

អាជ្ញាធរ​ខេត្តក្រចេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋនៅក្នុងខេត្តនេះបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈស្ថានភាពកម្ពស់ទឹកទន្លេមេគង្គ​នៅតែបន្ដហក់ឡើងឈានដល់កម្រិតប្រកាសអាសន្ន។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី១១ ខែសីហា អភិបាល​ខេត្ត​ក្រចេះ លោក វ៉ា ថន ដែល​មាន​នាទី​ជា​ប្រធាន​គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្តក្រចេះ បានអំពាវនាវទៅ​ដល់​ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ តំបន់កំពុងរងផលប៉ះពាល់ និងតាមតំបន់មួយចំនួនទៀត ឲ្យ​បង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាពជំនន់ទឹកទន្លេមេគង្គដែលចេះតែហក់ឡើងដល់កម្ពស់ ២២ម៉ែត្រ ដែលនេះ គឺជាកម្រិតប្រកាសអាសន្ន។

បើតាមសេចក្ដីជូនដំណឹង អាជ្ញាធរខេត្តក្រចេះ ក៏បានក្រើនរម្លឹកឲ្យអាជ្ញាធរនៅថ្នាក់មូលដ្ឋាន ត្រៀមខ្លួនរួចស្រេច ក្នុងការអនុវត្តផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបនឹងគ្រោះអាសន្ន ដោយចាត់កម្លាំង និងមធ្យោបាយ ត្រៀមជួយ​អន្ដរាគមន៍​សង្គ្រោះប្រជាពលរដ្ឋ ទៅកាន់ទីទួលមានសុវត្ថិភាព និងរក្សាសន្ដិសុខជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ