គណៈកម្មការប្រាប់មូលហេតុឲ្យ ម៉ន ព្រហ្មម៉ាញ ហាលអាវ

កីឡាករ លាភ រដ្ឋា បង្គោលខៀវ និងកីឡាករ ម៉ន ព្រហ្មម៉ាញ បង្គោលក្រហម

ការប្រកួតជម្រុះបន្តក្នុងវគ្គ១៦នាក់យក៨នាក់រវាងកីឡាករ លាភ រដ្ឋា បង្គោលខៀវ និងកីឡាករ ម៉ន ព្រហ្មម៉ាញ បង្គោលក្រហម កាលពីថ្ងៃទី១១ សីហា នៅក្នុងព្រឹត្តិការណ៍ TV5 knock Out Series By K-Cement កីឡាករ លាភ សំណាង ដែលត្រូវបានប្រកាសថាឈ្នះ ហាក់មិនត្រូវបានគូភាគីទទួលស្គាល់នោះទេ ដោយថែមទាំងត្រូវបានគេចោទថាឈ្នះដោយសារតែការជ្រោមជ្រែងនោះផង។

យ៉ាងណាមិញ នោះគ្រាន់តែជាមតិរបស់ក្រុមអ្នកចាញ់ ដែលមិនព្រមទទួលសស្គាល់នូវការបរាជ័យ ដែលបានកើតឡើងប៉ុណ្ណោះ ជាពិសេសបន្ទាប់ពីខាងគណកម្មការច្រានចោលប្រតិកម្ម។

កីឡាករ ម៉ន ព្រហ្មម៉ាញ ត្រូវបានអ្នកអោយទឹក២រូបចេញមុខប្រតិកម្មជំនួសក្រោយប្រកាសថាចាញ់ថា នោះជាលទ្ធផលមិនយុត្តិធម៌ ដោយសារតែកីឡាកររបស់ខ្លួនបានវាយត្រូវបង្គោលខៀវជាប់រហូត ដោយអ្នកអោយទឹករបស់លោក បានស្រែកថា បង្គោលខៀវចូលត្រូវៗ ហេតុអ្វីអោយបង្គោលខៀវឈ្នះ។

កីឡាករ លាភ រដ្ឋា បង្គោលខៀវ និងកីឡាករ ម៉ន ព្រហ្មម៉ាញ បង្គោលក្រហម

ក្នុងនោះអ្នកអោយទឹកដដែលក៏បានប្រតិកម្មថាអាជ្ញាកណ្ដាលមានចេតនា ចង់អោយង្គោលខៀវឈ្នះច្រើនជាង ដោយអោយតែ ម៉ន ព្រហ្មម៉ាញ បង្គោលក្រហមមានឱកាសវាយបានអីបន្តិច គឺរមែងចាប់ឃាត់ និងបំបែកជាដើម។

យ៉ាងណាមិញ ក្រុមអ្នកផ្ដល់ពិន្ទុប្រចាំប៉ុស្ដិ៍លេខ៥ បានអះអាងថាអ្វីដែលអ្នកអោយទឹករបស់ ម៉ន ព្រហ្មម៉ាញ ប្រតិកម្មគ្រាន់តែជារឿងដែលពួកគេមិនទទួលស្គាល់នូវលទ្ធផលរបស់ខ្លួនប៉ុណ្ណោះ ដ្បិតអីលោកអាជ្ញាកណ្ដាលលោកធ្វើការដោយប្រើបច្ចេកទេសរបស់ខ្លួនប៉ុណ្ណោះ ដោយមិនមានចាប់អ្នកណាអោយអ្នកណាមានប្រៀបជាង ដូចការលើកឡើងឡើយ។

មួយវិញទៀត ករណីដែលអោយ លាភ រដ្ឋា ឈ្នះពិន្ទុ ក៏ដោយសារតែ លាភ រដ្ឋា វាយដេញរហូត ដែលផ្ទុយពី ម៉ន ព្រហ្មម៉ាញ ដ្បិតថាវាយត្រូវលើគូប្រកួតបានគួរសម តែគេវាយត្រូវពេលបង្គោលខៀវ ស្ទុះសម្រុកចូលប៉ុណ្ណោះ ហើយក្រៅពីនោះគឺគេរត់ឡើងពេញរេញ ទើបមិនអោយអោយឈ្នះបាននាពេលនោះ។

កីឡាករ លាភ រដ្ឋា បង្គោលខៀវ និងកីឡាករ ម៉ន ព្រហ្មម៉ាញ បង្គោលក្រហម

មិនខុសគ្នាដែរ លោក សេង កដិកា អ្នករៀបចំការប្រកួតក៏បានថ្លែងបញ្ជាក់ដូចគ្នាថា នៅលើសង្វៀន មិនមែនអោយកីឡាករវាយត្រូវគូប្រកួតគណកម្មការសុទ្ធតែអោយពិន្ទុឈ្នះនោះទេ ដោយគេមើលទាំងពីសន្ទុះវាយត្រូវ ការតស៊ូ និងពិសេសជាងគេគឺភាពក្លាហាន។

លោកថាបើកីឡាករម្នាក់ គិតតែរត់ពេញរេញ ហើយសម្អាងថាពេលកីឡាករម្នាក់ស្ទុះចូលក៏វាយត្រូវ ហើយថាខ្លួនគួរឈ្នះ ដូច្នេះវិស័យកីឡាករនឹងពិបាកទៅមុខហើយ ដោយសារតែអោយអ្នករត់ ចាំតែទប់បានឈ្នះ ហើយអ្នកស្ទុះចូលប្ដូរសព្វយ៉ាងបរាជ័យ។

លោកមិនចម្លែកចិត្តទេ ចំពោះអ្វីដែលក្រុមរបស់ ម៉ន ព្រហ្មម៉ាញ លើកឡើង ដោយលោកនិយាយថា នៅក្នុងវិស័យកីឡាកម្រមានណាស់ ដែលអ្នកចាញ់ទទួលស្គាល់ថាខ្លួនអន់៕

Loading...

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

អត្ថបទព័ត៌មានថ្មីៗ
[wpc-weather id="75954"/]