អ្នក​តាម​ដាន​ថាប្រ​សិទ្ធិ​ភាព​នៃកា​រទប់​ស្កាត់​អំ​ពើពុក​រ​លួយផ្ដើមចេញពី​​មន្ត្រី​ជាន់​ខ្ពស់​

ស្ថានភាពចរាចររបស់ពលរដ្ឋ នៅតាមបណ្ដោយផ្លូវមុខទីស្ដីការគណរដ្ឋមន្ត្រី ក្រុងភ្នំពេញ។ (រូបភាព៖ ជន ចាន់រ៉ែន)

អ្នកឃ្លាំមើលបង្ហាញការយល់ឃើញថា រដ្ឋាភិបាលអាចនឹងបរាជ័​យពីការតាំងចិត្តប្រឆាំង​នឹងអំពើពុករលួ​យ បើ​​ក្បាលម៉ាស៊ីនដឹកនាំថ្មីខ្វះយន្តការ​​ជំរុញឲ្យមេ​ដឹកនាំរដ្ឋធ្វើ​ជាគំរូ​ដល់មន្ត្រីថ្នាក់ក្រោមពីអភិបាលកិច្ចល្អ។

កាលពីថ្ងៃអាទិត្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានផ្ញើសារនយោយលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ រំ​ឭ​​ក​​ម​ន្ត្រី​ក្រោមឱវាទ ឲ្យធ្វើតែអំពើល្អ ប្រឆាំងអំពើពុករលួយ មិនត្រូវ​រំលោភអំណាច​ មិនបក្ខ​ពួក​​​និយ​ម និង​គ្រួសា​រនិយ​ម។ លោកសរសេរបន្តថា​រដ្ឋា​ភិបាលអា​ណ​​​ត្តិ​ទី៦នេះ ​ប្តេជ្ញាចិត្ត​ខ្ពស់បន្ត​ពង្រឹង​សុខ​សន្តិភាព ស្ថិ​រ​ភា​​ព និង​កា​​រអ​ភិ​វ​ឌ្ឍដោយ​តម្ក​ល់ផលប្រ​យោជន៍​ជា​​តិ​​ធំជាងអ្វីៗទាំងអស់។

ប្រធានអង្គការសិទ្ធិមនុស្សដើម្បីតម្លាភាពនិងសន្តិភាព លោកស្រី ម៉ម ស៊ីថា ស្វាគមន៍ទៅនឹង​ការប្តជ្ញាចិត្ត  ​រ​​​​​បស់ថ្នាក់ដឹកនាំរដ្ឋាភិបាល បើទោះបីលោកស្រី​ថាសារនយោបា​យនេះគ្មានប្រសិទ្ធិភាពច្រើនអា​ណត្តិ​មក​ហើ​យក៏​ដោយ។

លោកស្រី ម៉ម ស៊ីថា យល់ថា រដ្ឋាភិបាលអាចនឹងបរាជ័យ លើសារនយោបាយនេះទៀត បើ​គ្មា​​​​ន​​យន្ត     កា​រជំរុញ​មន្ត្រីជាន់ខ្ពស់ឲ្យបញ្ឈប់ប្រើប្រាស់វប្បធម៌អន្តរាគមន៍ជ្រែតជ្រែកក្រសួងស្ថាប័​នរដ្ឋនានា ឬនៅតែ    បិ​ទលំ​​ហូប្រជាធិបតេយ្យ ដោយចាត់ទុកសំ​ឡេង​ឯករាជ្យថា ​ជា​អ្នកប្រឆាំងនឹងរដ្ឋាភិបាលនោះ។

សំខាន់ការអនុវត្តជាក់ស្តែងឲ្យគេឃើញទៅ ដល់ឃើញគេ​មានជំនឿថាជ​នដែលប្រព្រឹ​ត្តអំ​ពើ​ពុក​​រ​លួយ ត្រូវទទួលបានការផ្តន្ទាទោស។ អញ្ជឹងហើយបើគ្រាន់តែថា តែទង្វើធ្វើអត់បាន នៅតែមា​ននិ ទ​ណ្ឌ​ភា​​ពដដែល​ពលរដ្ឋនឹងនៅតែថ្កោលទោសជាងមុន

ប្រធានអង្គការសិទ្ធិមនុស្សដើម្បីតម្លាភាពនិងសន្តិភាព លោកស្រី ម៉ម ស៊ីថា

នាយកប្រតិបត្តិសម័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ និយាយថា លោកហាក់គ្មានជំនឿថា រដ្ឋា​ភិបាលថ្មី នឹងធ្វើកិច្ចការនេះបានជោគជ័យទេ បើមេដឹកនាំកំពូលៗនៅតែប្រើឥទ្ធិពល តែងតាំងកូន ឬ​សា​​ច់ញាតិឲ្យទៅកាន់មុខតំណែងណាមួយរបស់រដ្ឋដោយគ្មានការប្រ​ឡងសម​ត្ថភាពដោ​យតម្លាភា​ព​​នោះ។

ទាក់ទងនឹងបក្ខពួកនិយម គ្រួសារនិយមនេះ វាពិតណាស់ថាជាជំងឺរាំរៃ វាស៊ីរូងដ​ល់បេះដូ​ង​ប្រ​មាត់ ក្នុងសង្គមខ្មែរយើងហ្នឹង។ អញ្ចឹងដើម្បីដោះស្រាយប​ញ្ហាហ្នឹងថ្នាក់​ដឹកនាំនៅ​ថ្នាក់ជាតិ ឬថ្នា​ក់ដឹក​នាំ ​កំ​ពូល​ហ្នឹ​ងត្រូវតែចាប់ផ្តើមចេញពីខ្លួនឯងមុន ដើម្បីធ្វើជាគំរូ

នាយកប្រតិបត្តិសម័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ

អ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គម លោក ប៉ា ច័ន្ទរឿន ពន្យល់ថា វិធានការដែលមានប្រសិទ្ធិភាព ដើម្បីជំ​រុញ​អ​ភិ​បា​លកិច្ចល្អ ឬ​ទប់​ស្កា​​ត់​អំពើពុករលួយនោះ គឺត្រូវមានឆន្ទៈនយោបាយ និងមាន​តុល្យភាពអំណាច​ក្នុង​ក្បា​​ល​​ម៉ាស៊ី​នដឹកនំារដ្ឋ។

នៅក្នុងសង្គមប្រជាធិបតេយ្យអ្នកដែលធ្វើឲ្យរដ្ឋាភិបាលមានតុល្យភាពអំណាចហ្នឹង គឺបក្សជំ​ទាស់​ ។​​ ​ប៉ុន្តែដោយឡែកប្រទេសយើងនៅពេលដែលបាត់បង់វត្តមានគណបក្សជំទាស់នឹងទៅ អញ្ចឹង​អាប្រព័​ន្ធ​​តុ​​ល្យភាពអំណាចហ្នឹ​ងវាលែងមានហើ​យ។ អញ្ចឹងមិនដឹងថារដ្ឋាភិ​បាលដែលដឹកនាំដោយគណ​​បក្សតែ​មួយ​ដែ​ល​មានអាសនៈ១​២៥ហ្នឹងមិនដឹងមា​នប្រព័ន្ធអីដើម្បីឆែក​អាប្រព័ន្ធតុល្យភាពអំ​ណាចនឹង​បែប​ម៉េចទេ

អ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គម លោក ប៉ា ច័ន្ទរឿន

ទោះជាយ៉ាងណាអ្នកតាមយល់ថា បើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលធ្វើបានជោគជ័យ ពលរដ្ឋនឹងរឹត​តែមា​ន​ជំ​នឿលើ​គណបក្ស​កាន់អំណាចខ្លាំងជាងមុន ដោយថានៅអាណត្តិនេះ គណបក្សកាន់អំណា​ច បាន​គ្រ​ប់​​​គ្រ​ងស្ថាប័ន​ជាតិ​ធំៗទាំង​អស់ ដូចជារដ្ឋស​ភា ព្រឹទ្ធសភា ​និងរដ្ឋាភិបាល ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ