របាយការណ៍ប្រចាំត្រីមាសទី២របស់នគរបាលជាតិ បានបង្ហាញថា ក្នុងចំណោមជនបរទេសដែលបានប្រព្រឹត្តបទល្មើសនៅកម្ពុជាគឺជនជាតិចិនមានចំនួនច្រើនជាងគេ។
យោងតាមគេហទំព័រព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិចេញផ្សាយម្សិលមិញ បានឲ្យដឹងថា អ្នកវិនិយោគ និងអ្នកទេសចរបរទេសដែលមកប្រទេសកម្ពុជា បានប្រព្រឹត្តបទល្មើសចំនួន៨៨ករណី ចំនួននេះកើនឡើង៣៣ករណីបើប្រៀបធៀបនឹងឆមាសទី១។
នគរបាលជាតិឲ្យដឹងទៀតថា ជនបរទេសដែលប្រព្រឹត្តបទល្មើសទាំងនោះមាន២៥សញ្ជាតិ ក្នុងនោះមានជនជាតិចិនច្រើនជាងគេមាន ២៥៧នាក់, បន្ទាប់មក នីហ្ស៊េរីយ៉ា៣៧នាក់, វៀតណាម១៤នាក់ និងជនជាតិផ្សេងៗបន្តបន្ទាប់ទៀត។