តុលាការកំពូល​ម៉ាឡេស៊ី​សវនាការ​ជនសង្ស័យពាក់​ព័ន្ធនឹង​ឃាតកម្ម​បងប្រុសលោក គី​ម​ ជុងអ៊ុន​

Vietnamese defendant Doan Thi Huong (right) and Indonesian defendant Siti Aishah (second from left) are escorted by Malaysian police personnel at the low-cost carrier Kuala Lumpur International Airport 2 in Sepang, on Oct 24, 2017.PHOTO: AFP

តុលាការកំពូល​របស់ប្រទេសម៉ាឡេស៊ីនៅថ្ងៃនេះ បើកសវនាការជំនុំជម្រះ​ក្តីលើស្រ្តីពីរនាក់​ដែលជាជន​សង្ស័យសម្លាប់​លោក គីម ជុងណាម​ ជាបងប្រុសម្ដាយទីទៃរបស់​មេដឹក​នាំកូរ៉េខាងជើង ​គីម​ ជុងអ៊ុន។

តាមការចុះផ្សាយរបស់​សារព័ត៌មាន Straitstimes របស់​សឹង្ហបុរី​ តុលាការកំពូល​ម៉ាឡេស៊ីនឹងសម្រេចនៅថ្ងៃនេះថា​ស្រ្តីជន​ជាតិវៀតណាម​ និង ស្រ្តីជនជាតិឥណ្ឌូនេស៊ីដែល​ជាជន​សង្ស័យទាំងពីរនាក់នោះ​នឹងត្រូវលើកលែង ឬបន្ត​អនុវត្តន៍ទោស។​

ស្រ្តីទាំងពីរនាក់​អាចនឹងប្រឈម​នឹងទោសប្រហារជីវិតប្រសិន​ណា​បើ​តុលាការឃើញ​ថា​ពួកគេពិតជា​បាន​ប្រព្រឹត្តដូចការចោទប្រកាន់មែន​នោះ។ ទោះបីជាមាន​ការចោទប្រកាន់​យ៉ាងណាក៏ដោយ ក៏ស្រ្តីទាំងពីរនេះតែងតែបដិសេធថាខ្លួនមិន​បាន​ពាក់​ព័ន្ធនឹងករណីឃាតកម្ម​​នោះ​ទេ។

​លោក​គីម ជុងណាម​ ត្រូវបាន​ឃាតករ​សម្លាប់​នៅ​ព្រលានយន្តហោះទីក្រុងកូឡាឡាំពួរកាលពីថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៧ ​ដោយ​ឃាតករបានប្រើសារពុល​ម្យ៉ាងឈ្មោះVX ដែលជាសារធាតុមួយ​ដែលអង្គការសហប្រជាជាតិ​ហាម​មិន​ឲ្យមានការប្រើប្រាស់​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ