ជនជាតិចិនប្រព្រឹត្តបទល្មើសច្រើនជាងគេនៅកម្ពុជា

ជនជាតិចិន៣នាក់ សមត្ថកិច្ចចាប់ខ្លួនករណីប្លន់នៅសៀមរាប(រូបពីនគរបាលជាតិ)

របាយការណ៍ប្រចាំត្រីមាសទី២របស់នគរបាលជាតិ បានបង្ហាញថា ក្នុងចំណោមជនបរទេសដែលបានប្រព្រឹត្តបទល្មើសនៅកម្ពុជាគឺជនជាតិចិនមា​នចំនួនច្រើនជាងគេ។​

យោងតាមគេហទំព័រព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិចេញផ្សាយម្សិលមិញ បានឲ្យដឹងថា អ្នកវិនិយោគ និងអ្នកទេសចរបរទេសដែលមកប្រទេសកម្ពុជា បានប្រព្រឹត្តបទល្មើសចំនួន៨៨ករណី  ចំនួននេះកើនឡើង៣៣ករណីបើប្រៀបធៀបនឹងឆមាសទី១។

នគរបាលជាតិឲ្យដឹងទៀតថា ជនបរទេសដែលប្រព្រឹត្តបទល្មើសទាំងនោះមាន២៥សញ្ជាតិ ក្នុងនោះមានជនជាតិចិនច្រើនជាងគេមាន  ​២៥៧​នាក់​,​ បន្ទាប់មក នី​ហ្ស៊េ​រី​យ៉ា​៣៧​នាក់​,​ វៀតណាម​១៤​នាក់​ និងជនជាតិផ្សេងៗបន្តបន្ទាប់ទៀត។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ