UN ជំរុញជាថ្មីឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកនយោបាយបក្សប្រឆាំងនិងអ្នកសារព័ត៌មាន

អ្នកនាំពាក្យការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ​ លោកស្រី​ Ravina Shamdasani

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានជំរុញជាថាថ្មីម្ដងទៀតដល់​រដ្ឋាភិបាល​កម្ពុជាឲ្យដោះលែង​អ្នកទោសនយោបាយ​ អ្នកសារព័ត៌មាន និង​អ្នកការពារសិទ្ធិមនុស្សឲ្យមាន​សេរីភាពឡើងវិញ​។

អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Ravina Shamdasani លើកឡើងក្នុងសេចក្តីសង្ខេប​ព័ត៌មានស្តីពីប្រទេសកម្ពុជា​ដែល​ចេញ​នៅថ្ងៃនេះថាឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកជំរុញឲ្យរដ្ឋាភិបាលដោះលែងអ្នកនយោបាយបក្សប្រឆាំង អ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស និងប្រជាពលរដ្ឋសាមញ្ញដែលត្រូវបានគេឃុំខ្លួនដោយសារតែការអនុវត្តសិទ្ធិមនុស្ស ជាពិសេសសិទ្ធិ សេរីភាពក្នុងការបញ្ចេញមតិ។​

អ្នកស្រីក៏បានអំពាវនាវផងដែរដល់រដ្ឋាភិបាលកម្ពុជាឲ្យលុបចោលផងដែរនូវបំរាមទៅលើអតីតមន្រ្តីបក្សប្រឆាំងមិនឲ្យធ្វើ​សកម្មភាពនយោបាយ ហើយត្រូវការពារនិងពង្រីកលំហសម្រាប់សង្គមស៊ីវិល។

កាលពីដើម​ខែមីនាកន្លងទៅ មន្ដ្រីជាន់ខ្ពស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Zeid Ra’ad Al Hussein ក៏ធ្លាប់​បាន​អំពាវនាវឲ្យមានការដោះលែងអ្នកទោសនយោបាយ​និង​អ្នកការពារសិទ្ធិមនុស្សក្នុងកិច្ចប្រជុំកិច្ចមួយដែលផ្ដោតសំខាន់លើរបាយការណ៍ប្រចាំឆ្នាំស្ដីពីបញ្ហាសិទ្ធិមនុស្សលើសកលលោក៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ