អ្នកស្លាប់​ដោយសារទឹកជំនន់​នៅឥណ្ឌាកើនដល់​ជាង៣០០នាក់

ក្រុមអ្នកជួយសង្គ្រោះបានជម្លៀសប្រជាជនចេញពីតំបន់រងគ្រោះដោយទឹកជំនន់នៅ Thiruvananthapuram នៅថ្ងៃពុធទី 15 ខែសីហាឆ្នាំ 2018 ។ PTI

ជនរងគ្រោះដែល​ស្លាប់​បាត់​បង់​ជីវិត​ដោយសារគ្រោះទឹក​ជំនន់​ដ៏អាក្រក់​មួយ​ដែលកំពុងកើតឡើងនៅ​រដ្ឋ ឃឺរ៉ាឡា (Kerala) ភាគខាងជើងនៃប្រទេសឥណ្ឌា បាន​កើងឡើងរហូតដល់​ជាង៣០០នាក់​។​

ប្រមុខរដ្ឋឃឺរ៉ាឡាលោក Pinarayi Vijayan បាន​សរសេរនៅលើTwitter របស់លោកកាលពីយប់ម្សិលមិញថា​មនុស្ស៣២៤នាក់បានស្លាប់ ចាប់​តាំងពីមានទឹក​ជំនន់​ជន់​លិចរដ្ឋនេះ។ លោក Pinarayi Vijayan បានឲ្យដឹងថា​គ្រោះទឹកជំនន់នេះជា​ទឹក​ជំនន់ដ៏សែន​អាក្រក់​មួយដែល​កើតឡើងក្នុងរដ្ឋរបស់លោកក្នុងរយៈពេល​មួយសតវត្សមកនេះ។

តាម​លោក​ Pinarayi Vijayan ពេលនេះទំនប់ចំនួន​៨០ត្រូវបាន​បើក​ដើម្បី​រំដោះទឹក ហើយ​ប្រជាជន​នតំបន់​នេះចំនួន​២២៣១៣៩នាក់​ត្រូវបាន​ជម្លៀស​ទៅជំរំជាង១៥០០។

ជាធម្មតា​ភ្លៀងតែងធ្លាក់​ច្រើននៅរដ្ឋឃឺរ៉ាឡានារដូវ​វស្សា​ ប៉ុន្តែភ្លៀងចាប់​ផ្ដើម​ធ្លាក់​ខ្លាំង​ជាងធម្មតា​រាប់​សិប​ដង​ចាប់​តាំងពីថ្ងៃទី១៤សីហាមក​ដោយសារតែតំបន់​នេះបាន​រងប្រព័ន្ធសម្ពាធទាប។ តាម​អាជ្ញាធរឥណ្ឌា​ រដ្ឋនេះនឹង​ប្រឈម​នឹងធ្លាក់​ខ្លាំងទៀត​នៅចុងសប្តាហ៍នេះ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ