កង្វះខាត​គោល​នយោបាយ​ជាឧបសគ្គ​ក្នុងការអភិវឌ្ឍថាមពល​កកើតឡើងវិញ

សិក្ខាសាលាពិព្រោះយោបល់ គោលនយោបាយជំរុញវិស័យថាមពលកកើតឡើងវិញ ថ្ងៃទី ១៦ សីហា ២០១៨ (រូបភាព៖ ហ្វេសប៊ុក UNIDO Cambodia)

ឧបសគ្គមួយដែល​រារាំងដល់​កម្ពុជាមិន​អាចចាប់​យក​ឱកាសក្នុងការ​ប្រើ​ប្រាស់​ថាមពល​កកើតឡើងវិញ​ឲ្យបាន​ពេញលេញនោះគឺកង្វះខាតក្របខ័ណ្ឌគោលនយោ​បាយ​​​​។

​សេចក្តីប្រកាស​ព័ត៌មាន​របស់អង្គការ​អភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ(UNIDO)និង​កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដែលចេញផ្សាយកាល​ពីថ្ងៃទី១៦ខែសីហា បាន​លើកឡើង​ថា​បញ្ហាប្រឈមមួយ​ដែលរារាំង​កម្ពុជាមិនមាន​ឱកាសក្នុងការប្រើប្រាស់​ថា​មពលកកើតឡើង​វិញគឺដោយតែភាពខ្វះចន្លោះនៃក្រប​ខ័ណ្ឌគោលនយោ​បាយ​ដែលបង្ក​លក្ខណៈងាយស្រួលដល់​ការអភិវឌ្ឍវិស័យនេះ។

ប្រភពដដែល​បាន​ឲ្យដឹងថា​កម្ពុជាមិនទាន់បាន​កំណត់​ឲ្យបាន​ច្បាស់លាស់នៅឡើយទេពី​គោលដៅនិង​ផែនការគោល​ថា​ពេលណា​ទើប​ជាពេល​កំណត់ក្នុងការចាប់យកការប្រើប្រាស់​ថាមពល​កកើតឡើងវិញ។

លើសពីនេះទៅទៀតគោលនយោបាយថាមពលមិនបានផ្តល់ភាព​ច្បាស់លាស់ណាមួយសម្រាប់វិនិយោគិនទេ ព្រោះថា​អគ្គិសនីដែលផលិត​បានតាមរយៈថាមពលកកើតឡើងវិញ​ មិនត្រូវបានអនុញ្ញាតឱ្យភ្ជាប់ទៅនឹងបណ្តាញអគ្គីសនីមេ​របស់ជាតិទេក្រៅតែពី​គម្រោងផលិតថាមពលព្រះអាទិត្យ​សាកល្បងនៅទីក្រុងបាវិតដែល​ទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ីមួយប៉ុណ្ណោះ។​

ប្រភពខាងលើឲ្យដឹងថា​វិស័យអគ្គិសនីនៅកម្ពុជាបាន​រីកចម្រើ​នគួរឲ្យកត់សម្គាល់​ដោយពេល​នេះ​៧១,៥ភាគរយ​នៃគ្រួ​សារកម្ពុជាមានអគ្គិសនីប្រើប្រាស់ ហើយកម្ពុជា​មានគោល​ដៅសម្រេចឲ្យបាន​​​៩០ភាគរយនៅឆ្នាំ២០១៣០៕​

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ