លោក ហ៊ុន សែន ថា ប្ដេជ្ញាបម្រើរាស្ដ្រ ក្រោយព្រះមហាក្សត្របង្គាប់ចាត់តាំងជានាយករដ្ឋមន្ដ្រី

លោក ហ៊ុន សែន ជួបសំណេះសំណាលជាមួយ អត្តពលិក កីឡាករ កីឡាការិនី គ្រូបង្វឹករួមទាំងប្រតិភូកីឡា ជាង៧០នាក់ នៅវិមានសន្តិភាព ថ្ងៃទី ០៦ សីហា ២០១៨ (រូបភាព៖ FN)

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អះ​អាង​ថា លោក​នឹង​ខិត​ខំ​បម្រើ​ប្រជា​រាស្ត្រ និង​អភិវឌ្ឍ​ប្រទេស​បន្ត​ទៀត បន្ទាប់​ពី​លោក​ត្រូវបាន​ព្រះ​មហាក្សត្រ​ត្រាស់​បង្គាប់​តែងតាំង​ជា​នាយករដ្ឋ​មន្ត្រី​កាល​ពី​ពីរ​ថ្ងៃ​មុន។

លោក ហ៊ុន សែន ដែល​ជា​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ទើប​តែ​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ប្រកាស​ថា ឈ្នះ​អាសនៈ​ទាំង ១២៥​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ចុង​ខែ​កក្កដា​នោះ បានសរសេរលើទំព័រហ្វេសប៊ុកកាលពីថ្ងៃម្សិលមិញថា លោកនឹងមិនធ្វើឲ្យប្រជាពលរដ្ឋខកបំណងឡើយ និងថា ជ័យជម្នះរបស់គណបក្សលោក គឺជាជ័យជម្នះ​រួមរបស់កម្ពុជាទាំងមូល។

ការប្រកាសរបស់លោក ហ៊ុន សែន បែបនេះ គឺបន្ទាប់ពី គ.ជ.ប បានប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ ដែលថា គណបក្សប្រជាជនកម្ពុជាក្ដោបក្ដាប់អាសនៈទាំងអស់ក្នុងរដ្ឋសភា នីតិកាលទី៦នេះ។

ប៉ុន្ដែ ក្រុមអ្នកវិភាគនយោបាយ និងឃ្លាំមើលការបោះឆ្នោតវិញយល់ថា​ សភាដឹកនាំដោយបក្សតែមួយបែបនេះ មិនអាច​ធ្វើឲ្យកម្ពុជា​មានការរីកចម្រើន​លឿនដូច​សភាពហុបក្សនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ