វុត្ថា លាន់លិញ ​​បង្ហាញក្ដីសង្ឃឹម​ក្នុងវគ្គជម្រុះ​​​​​យក​​​៤នាក់

បន្ទាប់ពី​ដណ្ដើមបាន​​កៅអី​​៨នាក់​ក្នុង​ព្រឹត្តិការណ៍ជើងឯក TV5 KNOCK OUK កាលពីថ្ងៃទី​​១៨ សីហា ​នៅប៉ុស្ដិ៍​លេខ​៥ កីឡាករ​បង្គោល ខៀវ វុត្ថា លាន់លិញ ​​មកពីក្លិប​​អង្គរធំគុនខ្មែរ ​បាន​បង្ហាញក្ដីសង្ឃឹមភ្លាមៗ​ថា​ខ្លួននឹង​​មានសំណាង​​​​បាន​បន្តទៅកាន់វគ្គ​​​​​​​ជម្រុះ​​យក​​៤នាក់​បន្តទៀត ​​​​​​​​ដោយសារតែគេ​​​​ប្រកាសថា​ខ្លួន​ហ្វឹកហាត់​​​​​ខ្លាំង​​​ក្នុងរយៈពេលនេះ។

កីឡាករ​​ តាំង​ តាក់ មកពីក្លិបរស្មី​ភូមិគាប​ខេត្ត​បន្ទាយមានជ័យ​​​​ ដែលត្រូវគេ​​​​​មើលឃើញគឺជាជើងខ្លាំង​មិនធម្មតា បាន​បង្ហាញ​​​អារម្មណ៍​សោកស្ដាយ​​មិនតិចទេ​​​​​​ក្រោយពីត្រូវ​ហាលអាវ។

​វុត្ថា លាន់លិញ ​និយាយថា​​ខ្លួន​​​​ចាប់​ផ្ដើម​​មានក្ដីសង្ឃឹម​ច្រើន​ណាស់ ​សម្រាប់​ការប្រកួត​ទៅកាន់វគ្គបន្ត ​ដោយលោកបាន​ហៅ​ការប្រកួតរបស់ខ្លួន​ក្នុងវគ្គ​ខាងមុខ ថា​បើ​ចាញ់​ក៏ជារឿង​ល្អ​​មើល ព្រោះតែប្រឹង​អស់​ពីសមត្ថភាព​នោះផង។ មុនការប្រកួតចាប់ផ្ដើម​ លោកថា ​​​​​ខ្លួនមានការ​ខ្លាចរអារ ទៅ​លើកណ្ដាប់ដៃ តាំង តាក់ តែដល់ពេល​បានឈ្នះពិន្ទុលើ​គូប្រកួត​លើកនេះ គឺលោក​​​ហាក់មានក្ដី​សង្ឃឹម​​​​​​​​យ៉ាងមុខមាំតែម្ដង ថា​​ខ្លួន​​​នឹង​​​​​​​បានឡើងទៅ​វគ្គ​​៤នាក់​​​​​​​​ ​​​​​​ដែល​ជាវគ្គនៃក្ដីស្រម៉ៃរបស់ខ្លួន។

លោក​ថាហេតុ​ផលដែលខ្លួន​សង្ឃឹម​​​​​​​សម្រាប់​​វគ្គបន្ត  គឺដោយសារតែ​​ក្នុងមួយរយៈចុងក្រោយ​  លោក​បានប្រឹងប្រែង​ហ្វឹកហាត់​​ខ្លាំង​ណាស់ ដែលអាច​​​​ថា​ដាច់បាយដាច់ទឹក ​​​​​​​ព្រោះតែមិនចង់​​ភ្លាត់ស្នៀត។ លោក​​​​ថា​​​ការប្រកួត​ក្នុងវគ្គ​​​​​​​​​ជម្រុះ​​ពី​​៨នាក់​យក​​​៤នាក់ ​នៅមិនទាន់ដឹងថា​​​គូប្រកួត ដែល​ត្រូវប៉ះជាមួយ​កណ្ដាប់ដៃ និងបច្ចេកទេស​​នៅពេល​ប៉ះជាមួយ​​តើ​​​​​ល្អ ឬ​​​​​​មានចំណុច​​ខ្សោយ​​យ៉ាងណាទេ ប៉ុន្តែ​អ្វី​ដែលលោកមានអារម្មណ៍​​នៅក្នុង​ពេលនេះ គឺ​​​គិតថា​ខ្លួន​នឹង​បាន​​​​​​​​ឆ្លង​ផុតមួយវគ្គទៀត ដើម្បីបានឡើងទៅកាន់​​​វគ្គ​​​​​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​។ លោកថា​ខ្លួននឹង​​​​ចំណាយពេល​ប្រឹង​ប្រែង​ហ្វឹកហាត់អោយកាន់តែ​ខ្លាំង ​ដើម្បី​ដណ្ដើម​យកឱកាស​​មួយលើកទៀត នៅក្នុង​ការប្រកួត​​​ដណ្ដើមជើង​ឯក​​​​​​​​​​​​​ប្រភេទទម្ងន់​​​​៦០គីឡូក្រាមនៅប៉ុស្ដិ៍លេខ​​៥នោះ។

លោក សេង កដិកា អ្នករៀបចំកម្មវិធីបានអះអាងថា នេះជាការប្រកួតជម្រុះពី១៦នាក់យក៨នាក់ដែលបានធ្វើឡើង ​​​ដោយវគ្គ​បន្តគឺនឹងតម្រូវអោយ​​​អ្នកឈ្នះទាំង​​​៨នាក់​ បន្តប្រកួត​គ្នា​​ធ្លាក់ហាលអាវៗ​បន្តទៀត ​ដើម្បី​ឆ្ពោះទៅ​យក​​ជើង​ឯកក្នុងប្រភេទទម្ងន់​​​​៦០គីឡូក្រាម និងប្រាក់លាន​សម្រាប់​​រដូវកាលថ្មី។ លោកថា វុត្ថា លាន់លិញ អាចទៅកាន់វគ្គ​​​៤នាក់​បាន បើផ្អែកតាម​បច្ចេកទេស និង​​​​​​​​​​​សន្ទុះក្នុងការប្រកួត​ដ៏ខ្លាំង​ក្លារបស់គេ ក្រោយឈ្នះ​កីឡាករ តាំង តាក់ ហើយដណ្ដើមបាន​​កៅអី​​៨នាក់​​​​លើកនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ