តុលាការឃុំខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីសម្លាប់ផ្ដាច់ពូជនៅខេត្តក្រចេះ

ទីតាំងផ្ទះកន្លែងកើតហេតុ ដែលត្រូវបានដុតកម្ទេច ដើម្បីសម្លាប់មនុស្ស (រូបភាព៖ អគ្គស្នងការនគរបាលជាតិ)

អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា តុលាការខេត្តក្រចេះបានសម្រេចឃុំខ្លួនយុវជនម្នាក់​ទាក់ទិននឹងករណីសម្លាប់មនុស្ស​មួយគ្រួសារនៅស្រុកចិត្របុរី។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក គៀត ចន្ទថារិទ្ធិ បានប្រាប់វីអូឌីតាមទូរសព្ទនៅថ្ងៃនេះថា តុលាការបានឃុំ​ខ្លួន​ជន​សង្ស័យ​ម្នាក់ ហើយនគរបាលនឹងបន្ដរកជនដៃដល់ និងជនមេ​ខ្លោង​ប្រព្រឹត្តថែមទៀត។

មន្រ្ដីតុលាការមួយរូបនៅខេត្តក្រចេះដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់វីអូឌីតាមទូរសព្ទនៅថ្ងៃនេះថា កាលពីថ្ងៃទី១៩ ខែសីហា​ ចៅក្រមខេត្តក្រចេះសម្រេចឃុំខ្លួនបុគ្គលមួយរូបឈ្មោះ​ អ៊ីវ​ ​សុខលីវ​ ​ ក្រោម​ការ​ចោទ​ប្រកាន់​ពីបទឃាតកម្មគិតទុកជាមុនទាក់ទិននឹងករណីសម្លាប់ផ្ដាច់ពូជមួយគ្រួសារនៅស្រុកចិត្របុរី​។

កាលពីពាក់កណ្ដាលអាធាត្រថ្ងៃទី៩ ខែសីហា កើតមានករណីឃាតកម្មសម្លាប់ផ្ដាច់ពូជនៅខេត្តក្រចេះ ដែលត្រូវជនដៃដល់វាយសម្លាប់មួយគ្រួសារ និងដុតកម្ទេចសពចោលដើម្បីបំភ័ន្ដភ្នែកសមត្ថកិច្ចជាករណីភ្លើងឆេះផ្ទះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ