ព័ត៌មានបឋម៖ មានករណីប្លន់ធនាគារមួយកន្លែងនៅម្ដុំសាលាវ៉ាន់ដា រាជធានីភ្នំពេញ

ករណីប្លន់ធនគារ នោម្ដុំសាលាវ៉ាន់ដា

ព័ត៌មានបឋមឲ្យដឹងថា មានករណីប្លន់ធនាគារមួយកន្លែងនៅម្ដុំសាលាវ៉ាន់ដា តាមបណ្ដោយផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ នៅមុននេះបន្តិច ខណៈពេលនេះអាជ្ញាធរកំពុងប្រមូលព័ត៌មាន និងធ្វើការស៊ើបអង្កេត។

បើតាមការផ្សព្វផ្សាយនិងអ្នកឆ្លើយឆ្លងព័ត៌មានវីអូឌី ករណីប្លន់នេះ កើតឡើងចំពោះធនាគារ RHB IndoChina Bank។

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្រុមចោរប្លន់នោះមានគ្នា៥នាក់។ អ្នកនាំពាក្យនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធិ និងអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បញ្ជាក់ថាដូចគ្នាថា ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ ហើយមិនទាន់ដឹងថា ក្រុមនោះជាជនជាតិអ្វីនៅឡើយទេ។

វី.អូ.ឌី នឹងធ្វើការជូនព័ត៌មានលម្អិតនៅពេលបន្ទាប់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ