អត្ថបទព័ត៌មានថ្មីៗ

កីឡាការិនីខ្មែរឈ្នះមេដាយមាស Asian Games

កីឡាការិនី ខាន់ ចេសា(រូប ពីក្រសួងអប់រំ)

កីឡា​ការិនី​កូន​កាត់​ខ្មែរអាមេរិក កញ្ញា ខាន់ ចេសា ​​ដណ្ដើម​បាន​មេដាយ​មាស​ប្រភេទ​កីឡា​ជឺជិតស៊ូក្នុង​ព្រឹត្តិការណ៍​កីឡា Asian Games ប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមក្រសួងអប់រំ យុវជន និងកីឡា។

កីឡា​ការិនី​កូន​កាត់​ខ្មែរអាមេរិក កញ្ញា ខាន់ ចេសា ​​ដណ្ដើម​បាន​មេដាយ​មាស​ប្រភេទ​កីឡា​ជឺជិតស៊ូក្នុង​ព្រឹត្តិការណ៍​កីឡា Asian Games ប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមក្រសួងអប់រំ យុវជន និងកីឡា។

ហ្វេស៊្បុគក្រសួងអប់រំ យុវជន និងកីឡា ឲ្យដឹងថា កីឡា​ការិនី​កូន​កាត់​ខ្មែរអាមេរិក កញ្ញា ខាន់ ចេសា ដណ្ដើម​បាន​មេដាយ​មាស​ ក្នុង​ព្រឹត្តិការណ៍​កីឡា Asian Games លើកទី១៨ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ដែល​​ជា​មេដាយ​មាស​ដំបូង​សម្រាប់​បេសកកម្ម​អត្តពលិក​កម្ពុជា​ឆ្នាំ​​២០១៨​នេះ បន្ទាប់​ពី​​យក​ឈ្នះ​លើ​កីឡា​ការិនី​អារ៉ាប់រួម Alhinaai Mahra ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ ក្នុង​ប្រភេទ​កីឡា​ជឺជិតស៊ូ លើ​វិញ្ញាសា​ទម្ងន់​ក្រោម ៤៩​គីឡូក្រាម។

កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ២២ បន្ទាប់ពី​ដណ្ដើម​បាន​មេដាយ​មាសនេះ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​ទ្វីប​អាស៊ី លើកទី១៨ ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្នុង​រយៈ​ពេល​៤ឆ្នាំម្ដង។

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

[wpc-weather id="75954"/]